សាឡាត់ ស្រីឡាង បង្ហោះសារសូមអភ័យទោសចំពោះការប្តូរទីតាំងពិធីបុណ្យសព៧ថ្ងៃលោក ងួន កែវពេជ្រពិសិដ្ឋ ដោយមកធ្វើនៅក្នុងបុរីឡាយគង់ថ្មីវិញ
- June 26, 2019
កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅនេះ តារាសម្តែង និងអ្នកផលិតវីដេអូកំប្លែងលើប្រព័ន្ធយូធូប ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពដោយមានជម្ងឺមហារីកដុំសាច់ ដេកមិនបាន ញុាំអាហារមិនបាន បង្កក្តីសោកស្តាយជាខ្លាំងដល់មហាជនដែលបានបាត់បង់ធនធានសិល្បៈមានតម្លៃមួយរូបទៀត។
ក្នុងនោះតារាសម្តែង សាឡាត់ ស្រីឡាង មានក្តីក្រៀមក្រំជាខ្លាំងក្នុងនាមជាប្អូនស្រីម្នាក់ដោយនាងគឺជាអ្នកអុជភ្លើងបូជាសពផងដែរ។ តារាស្រីរូបនេះបានបង្ហោះឲ្យដឹងពីការរៀបចំពិធីបុណ្យ៧ថ្ងៃបងប្រុសខ្លួនថា «បុណ្យ7៧ថ្ងៃ បានរៀបចំធ្វេីនៅថ្ងៃទីនេះ ពេលល្ងាចម៉ោង ៣ រសៀល នឹងឆ្លងនៅថ្ងៃទី ២៧ ខាងគ្រួសារសពសូមអភ័យទោសសំរាប់ការផ្លាស់ប្ដូរទីតាំងមកធ្វេីនៅ បុរីឡាយគង់ថ្មី ហួសស្ពានដែកចំការដូង ទល់មុខវត្តសំបួរមាស បត់តាមការ៉ាសសាំង LHR ប្រហែល ១០០ ម៉ែត្រ ខាងឆ្វេងដៃ មានក្លោងទ្វាធំមួយ បុរីឡាយគង់ ផ្ទះលេខ ១៥៥ ផ្លូវទី២ លេខទំនាក់ទំនង ០៧០ ៤៨ ២៦ ៤៥/០៨១ ៥៧ ០០ ៨៧»៕
- Share This Post:











