ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone 11 មិនទាន់ចេញផង តែស្រោមវិញដាក់លក់ព្រៀតពេញអនឡាញ

    BY Khmernote Media June 27, 2019
    iPhone 11 មិនទាន់ចេញផង តែស្រោមវិញដាក់លក់ព្រៀតពេញអនឡាញ

    ទោះមិនទាន់ចេញលក់ជាផ្លូវការមែន តែរូបរាង និងគុណសម្បត្តិរបស់ទូរស័ព្ទ iPhone 11 ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តួយ៉ាងសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានចុះផ្សាយថា មានស្រោមសម្រាប់ដាក់ទូរស័ព្ទ iPhone 11 ជាច្រើនត្រូវបានគេរចនាឡើងរួចជាស្រេច ដើម្បីទុកលក់នៅពេលដែលទូរស័ព្ទចេញលក់ជាផ្លូវការ។ តាមរយៈរូបភាពដែលគេទទួលបាននោះបានបង្ហាញថា iPhone 11 នឹងធ្វើការផ្លាស់ប្តូរប្រភេទរន្ធបញ្ចូលថ្មរបស់ខ្លួនដោយរចនានូវរន្ធប្រភេទ Lightning  ដែលត្រូវប្រើជាមួយនឹងខ្សែបញ្ចូលថ្មប្រភេទ USB-C ហើយវាក៏ដូចគ្នាទៅនឹងរន្ធ និងខ្សែបញ្ចូលថ្មរបស់ iPad Pro ផងដែរ។

    ក្រៅតែពីផ្លាស់ប្តូរកន្លែងបញ្ចូលថ្មនេះ ស្រោមសម្រាប់ដាក់ទូរស័ព្ទដែលកំពុងទទួលបានការចាប់អារម្មណ៍នេះក៏បានបង្ហាញផងដែរថា កាមេរ៉ាមុខរបស់ iPhone 11 ក៏មានការរចនាថ្មីដែរគឺកាមេរ៉ាមុខរបស់ iPhone 11 មានរន្ធរហូតដល់ទៅ ៤ ឯណោះ ដែល៣រន្ធជាកាមេរ៉ា និងមួយទៀតជា Flash ចំណែកឯក្បាលឆកគឺនៅដដែលមិនមានការលុបបំបាត់ ឬក៏បង្រួមឲ្យតូចឡើយ៕

     

    អត្ថបទ៖ ភក្តី

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay