ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    Song Joong Ki និង Song Hye Kyo តាមពិតបានរើចេញពីផ្ទះដែលធ្លាប់រស់នៅជាមួយគ្នាជាយូរខែណាស់មកហើយ មុនពេលប្រកាសថាលែងលះជាផ្លូវការ

    BY Khmernote Media June 27, 2019
    Song Joong Ki និង Song Hye Kyo តាមពិតបានរើចេញពីផ្ទះដែលធ្លាប់រស់នៅជាមួយគ្នាជាយូរខែណាស់មកហើយ មុនពេលប្រកាសថាលែងលះជាផ្លូវការ

    នៅព្រឹកថ្ងៃទី២៧​ ខែមិថុនានេះ លោក Song Joong Ki បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song Hye Kyo។ យ៉ាងណាមិញក៏មានការចុះផ្សាយថា អតីតគូស្វាមីភរិយាមួយគូនេះ តាមពិតទៅបានរើចេញពីផ្ទះក្រេបទឹកឃ្មុំរបស់ពួកគេជាច្រើនខែមកហើយ ដោយផ្ទះដ៏ប្រណីតមួយនៅតំបន់ Itaewon ដែលអតីតគូស្វាមីភរិយានេះបានទិញមុនពេលដែលពួកគេបានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ។

    ក្នុងនោះផងដែលអ្នកជិតខាងដែលរស់នៅក្បែរផ្ទះអតីតគូស្វាមីភរិយានេះបានបញ្ជាក់ថា អ្នកទាំង២ បានរើចេញពីផ្ទះប្រណិតនេះជាច្រើនខែមកហើយ។ ដោយអ្នកនៅតំបន់នោះបាននិយាយថា ៖ “ខ្ញុំតែងតែចោលសំរាមនៅតាមដងផ្លូវនៅក្នុងសង្កាត់នេះ ប៉ុន្តែខ្ញុំមិនបានឃើញសំរាមដែលយកចេញពីផ្ទះរបស់ Song Joong Ki និង Song Hye Kyo ជាយូរណាស់មកហើយ”។

    គួររំលឹកថាថ្មីៗនេះ Song Joong Ki បានដាក់ពាក្យបណ្តឹងលែងលះគ្នា ដោយសង្ឃឹមថានឹងដោះស្រាយបញ្ហាលែងលះដោយរលូន ជាជាងការវាយប្រហារនិងបន្ទោសគ្នាទៅវិញទៅមក៕

    ប្រភព៖ Koreaboo

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay