ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Oppo បង្ហាញមុខងារថ្មីស្រដៀងអាយកូម អាចនិយាយឆ្លងឆ្លើយ និងផ្ញើសារឲ្យគ្នាបាន មិនបាច់ប្រើសេវាទូរស័ព្ទ ឬអិនធើណេត ហើយអត់អស់លុយសូម្បីមួយសេន

    BY Khmernote Media June 27, 2019
    Oppo បង្ហាញមុខងារថ្មីស្រដៀងអាយកូម អាចនិយាយឆ្លងឆ្លើយ និងផ្ញើសារឲ្យគ្នាបាន មិនបាច់ប្រើសេវាទូរស័ព្ទ ឬអិនធើណេត ហើយអត់អស់លុយសូម្បីមួយសេន

    ក្រុមហ៊ុន Oppo គ្រោងនឹងបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនដោយបំពាក់នូវមុខងារថ្មីមួយ ដែលអាចអនុញ្ញាតឲ្យយើងអាច តេ ឬផ្ញើសារចេញបានដោយមិនចាំបាច់ប្រើសេវាទូរស័ព្ទ ឬភ្ជាប់អ៊ីនធើណិតនោះទេ។ មុខងារថ្មីនេះមានឈ្មោះថា MeshTalk ហើយមុខងារនេះនឹងអនុញ្ញាតឲ្យទូរស័ព្ទ Oppo ដូចគ្នា និងស្ថិតនៅក្នុងចម្ងាយ ៣ គីឡូម៉ែត្រពីគ្នា អាចតេ ឬផ្ញើសារឲ្យគ្នាទៅវិញទៅមកបាន បើទោះជាទូរស័ព្ទនោះគ្មានសេវា គ្មាន Bluetooth ឬគ្មានអ៊ីនធើណិតក៏ដោយ។

    យោងតាមសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានរាយការណ៍ថា នៅក្នុងដំណាក់កាលដំបូងនេះ មុខងារ MeshTalk អាចធ្វើការទំនាក់ទំនងគ្នាបានតែក្នុងទីកន្លែងជិតៗគ្មា និងនិយាយមិនសូវបានយូរនោះទេ តែក្រោយពីដំណាក់កាលសាកល្បងនេះទទួលបានជោគជ័យ ក្រុមហ៊ុន Oppo​ នឹងបន្តអភិវឌ្ឍន៍មុខងារមួយនេះឲ្យអាចនិយាយគ្នាបានយូរ អាចដល់ ៧២ ម៉ោង និងអាចទាក់ទងគ្នានៅក្នុងចម្ងាចឆ្ងាយជាងនេះទៀតផង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay