ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ប្រភព​ផ្ទៃក្នុងបានបង្ហើបថា Song Joong ki និង Song Hye Kyo ចាប់ផ្តើម​រស់នៅ​បែក​ផ្ទះគ្នាតាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ

    BY Khmernote Media June 27, 2019
    ប្រភព​ផ្ទៃក្នុងបានបង្ហើបថា Song Joong ki និង Song Hye Kyo ចាប់ផ្តើម​រស់នៅ​បែក​ផ្ទះគ្នាតាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ

    នៅព្រឹកថ្ងៃទី២៧​ ខែមិថុនានេះ លោក Song Joong Ki បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song Hye Kyo។ យ៉ាងណាមិញក៏មានការចុះផ្សាយពី Sports Chosunថា អតីតគូស្វាមីភរិយាមួយគូនេះ តាមពិតទៅបានចាប់ផ្តើម​រស់នៅ​បែកផ្ទះ​គ្នា តាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ ពោលគឺរៀបការបានរយៈពេល១១ខែ ពួកគេក៏បានរស់នៅដាច់ពីគ្នា។

    យោងតាមសម្តីរបស់អ្នកដែលស្គាល់ Song Joong Ki បាននិយាយថា៖ “តាមដែលខ្ញុំដឹងថា Song Joong Ki បានរើចេញពីផ្ទះដែលកំពុងស្នាក់នៅជាមួយគ្នា គឺនៅពេលដែលSong Joong Ki ចាប់ផ្តើមថតរឿង “Arthdal Chronicles ហើយចាប់តាំងពីពេលនោះមកគាត់បានរស់នៅជាមួយនឹងមិត្ភភក្តិរួមអាជីពរបស់គាត់”។

    គួររំលឹកថា Song Joong Ki បានដាក់ពាក្យបណ្តឹងលែងលះ Song Hye Kyo ក្រោយរៀបការជាមួយគ្នារយៈពេល ១ឆ្នាំ៨ខែ ហើយលោកដោយសង្ឃឹមថានឹងដោះស្រាយបញ្ហាលែងលះដោយរលូន ជាជាងការវាយប្រហារនិងបន្ទោសគ្នាទៅវិញទៅមក៕

    ប្រភព៖ Koreaboo
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay