ខ្មែរណូត

ស្វែងរក

  • សុខភាព

    ញ៉ាំសាច់ក្រហមច្រើនពេក អាចឆាប់ស្លាប់ មែនអត់?

    BY Khmernote Media June 28, 2019
    ញ៉ាំសាច់ក្រហមច្រើនពេក អាចឆាប់ស្លាប់ មែនអត់?

    ដោយ​សារ​សាច់​ក្រហម​សម្បូរ​ប្រតូអ៊ីន និង​សារជាតិចិញ្ចឹម​ខ្ពស់ ជួយ​ឲ្យ​យើង​ញ៉ាំហើយ​មាន​កម្លាំង ប៉ុន្តែ​នៅ​ពេល​​ញ៉ាំ​ពពួក​សាច់​ប្រភេទ​នេះ​ច្រើន​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ព្រោះការ​សិក្សា​ថ្មីរកឃើញថា​ ញ៉ាំ​​សាច់​ក្រហម​ច្រើន​អាច​បណ្តាល​ឲ្យ​ស្លាប់។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ មកពី សាលា Harvard T.H. Chan ក្នុង​រដ្ឋ Boston សហរដ្ឋ​អាមេរិក បាន​សិក្សា​ទិន្នន័យ​​វិភាគ​លើ​ស្រីៗ​ចំនួន ៥៣,០០០នាក់ និងប្រុស ប្រមាណ ២៨,០០០នាក់ ពី​ទម្លាប់​​ញ៉ាំអាហារ​លើស​កំណត់ ហើយ​ជា​លទ្ធ​ផល​ ​ពេល​មនុស្ស​យើង​បង្កើន​ការ​​ញ៉ាំ​សាច់​ក្រហម​ ច្រើន​ជាង​ធម្មតា​ក្នុង​រយៈ​ពេល ៨ឆ្នាំ អត្រា​ស្លាប់​អាច​កើន​ឡើង ១០% ក្នុង​ឆ្នាំ​បន្ទាប់ ច្រើន​ជាង​អ្នកមិន​បង្កើន​បរិមាណ​សាច់​ក្រហម​ក្នុង​ម្ហូប។ ពពួក​សាច់​កែច្នៃ ដូច​ជា សាច់​ជ្រូក​បន្ទះ (Bacon) និង​សាច់​កញ្ចប់ ទំនង​ជា​ធ្វើ​ឲ្យ​​ញ៉ាំ​ឆាប់​ស្លាប់ ដោយ​​ញ៉ាំ​ពពួក​សាច់​ទាំងនេះ​កាន់​តែ​ច្រើន អត្រា​ស្លាប់​កើន​ដល់ ១៣% បើ​ប្រៀបធៀប​នឹង​សាច់​មិន​ទាន់​កែច្នៃ មាន​ត្រឹម ៩% ប៉ុណ្ណោះ។

    យ៉ាងណាមិញ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការស្រាវជ្រាវ មិន​មាន​សញ្ញា​ណា​បញ្ជាក់​ពី​វត្តមាន​ជំងឺ​បេះដូង ឬ​មហារីក កើត​លើ​អ្នក​ចូល​រួម​ក្នុង​ការ​ពិសោធនេះ​នៅ​ឡើយ តែ​គេ​រក​ឃើញ​សញ្ញា​ពាក់​ព័ន្ធ​ គ្នា​រវាង​ការ​​ញ៉ាំ​សាច់​ក្រហម​ច្រើន​ និង​កំណើន​អត្រា​ស្លាប់​ដោយ​បញ្ហា​បេះដូង បញ្ហា​ដង្ហើម និង​ខួរក្បាល​ខុស​ប្រក្រតី។ ទោះ​បី​យ៉ាងណា នៅ​ពេល​យើង​កាត់​បន្ថយ​ការ​​ញ៉ាំ​សាច់​ក្រហម​ ដោយ​ជំនួស​មក​​ញ៉ាំ​ បន្លែ ពពួក​គ្រាប់​ធញ្ញជាតិ សាច់​ត្រី សាច់​មាន់​មិន​ជាប់​ស្បែក អត្រា​ឆាប់​ស្លាប់​ក៏​ថយ​ចុះ​ដែរ។

    លោក Frank Hu ប្រធាន​ផ្នែក​ចំណី​អាហារ​នៃ​សាលា Harvard T.H. Chan និង​ជា​អ្នក​និពន្ធ​ជាន់​ខ្ពស់​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ លើកឡើង​ថា “ពី​ការ​សិក្សា​របស់​យើង គឺ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​គួរ​កាត់​បន្ថយ​ញុាំ​ពពួក​សាច់​ក្រហម និង​សាច់​កែ​ច្នៃ ហើយ​ជំនួស​ដោយ​ប្រូតេអ៊ីន​​ផ្ដល់​សុខភាព​ជាង​នេះ ដូច​ជា ​សាច់​ត្រី គ្រាប់​ធញ្ញជាតិ ស្រូវ​សាលី និង​ពពួក​សណ្ដែក​ជាដើម”។

    លោក Hu ​បន្ថែម​ទៀត​ថា អ្វី​លោក​និយាយ​មិន​មែន​មាន​ន័យ​ ​គ្រប់​គ្នា​គួរ​ក្លាយ​ជា​​ញុាំ​បួស​ទេ ប៉ុន្ដែ​ដើម្បី​រស់​នៅ​បាន​យូរ និង​មាន​សុខភាព​ល្អ ក្រៅ​ពី​មាន​របប​អាហារ​សុខភាព​ហើយ ចាំបាច់​យើង​ត្រូវ​រក្សា​ទម្ងន់​រាងកាយ​របស់​យើង​ឲ្យ​បាន​ល្អ ដោយ​ឧស្សាហ៍​ធ្វើ​ចលនា និង​ចៀសវាង​ជក់​បារី។ ដោយ​សារ ​ការ​សិក្សា​បង្ហាញ​ថា អ្នក​​ចូលចិត្ត​ញុាំ​សាច់​ក្រហម​ច្រើន ភាគច្រើន​មាន​ទម្លាប់​មិន​ល្អ​ជាប់​ជាមួយ ដូចជា ជក់បារី និង​មិន​ហាត់​ប្រាណ ដែល​កត្តា​ទាំងនេះសុទ្ធ​តែ​ធ្វើ​ឲ្យ​អាយុ​ខ្លី។

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay