ក្រុមហ៊ុន Boeing ចាប់ដៃជាមួយ Kitty Hawk របស់ Google ដើម្បីអភិវឌ្ឍតាក់ស៊ីហោះស្វ័យប្រវត្តិ
- BY
- autoadmin
- June 29, 2019
ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Kitty Hawk បានប្រកាសភាពជាដៃគូមួយ ដើម្បីសហការគ្នាលើកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ដើម្បីជំរុញសុវត្ថិភាពចរាចរណ៍តាមអាកាសក្នុងទីក្រុង។ Kitty Hawk គឺជាផែនការផ្ទាល់របស់នាយកប្រតិបត្តិ Google លោក Larry Page ហើយត្រូវបានដឹកនាំដោយអតីតប្រធានប្រតិបត្តិ Google លោក Sebastian Thrun ។ ក្រុមហ៊ុននេះបានអភិវឌ្ឍតាក់ស៊ីស្វ័យប្រវត្តិអគ្គីសនី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការធ្វើតេស្តនៅនូវែលសេឡង់ ហើយភាពជាដៃគូជាមួយក្រុមហ៊ុនយក្ស Boeing នឹងជួយធានាថា តាក់ស៊ីហោះរបស់ខ្លួននឹងមានអ្នកប្រើប្រាស់ច្រើននាពេលអនាគត។

ក្រុមហ៊ុន Boeing បានអភិវឌ្ឍគំរូរថយន្តតាក់ស៊ីអគ្គីសនីស្វ័យប្រវត្តិរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធានាថា វានៅតែមានការប្រកួតប្រជែងជាមួយក្រុមហ៊ុន Airbus និងក្រុមហ៊ុនដទៃទៀត ដែលកំពុងតែខិតខំប្រឹងប្រែងយ៉ាងស្វាហាប់លើទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ សេចក្តីថ្លែងការណ៍រួមមួយចេញដោយក្រុមហ៊ុន Kitty Hawk និងក្រុមហ៊ុន Boeing បានបង្ហាញថា ភាពជាដៃគូនេះនឹងជួយបង្កើន និងពន្លឿនកំណើននៅក្នុងទីផ្សារ ខណៈពេលដែលពួកគេនឹងផ្តល់នូវ «ភាពខុសគ្នាដ៏សំខាន់ សម្រាប់អតិថិជន»។
អនុប្រធានជាន់ខ្ពស់ និងជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុន Boeing NeXT លោក Steve Nordlund បាននិយាយថា៖ «ធ្វើការជាមួយក្រុមហ៊ុនដូចជា Kitty Hawk នាំឱ្យយើងខិតកាន់តែជិតគោលដៅរបស់យើង ដើម្បីឈានទៅរកអនាគតនៃគមនាគមន៍ប្រកបដោយសុវត្ថិភាព»។ យើងមានចក្ខុវិស័យរួមគ្នាអំពីរបៀបដែលមនុស្ស ទំនិញ និងគំនិត នឹងត្រូវបានដឹកជញ្ជូននាពេលអនាគត ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីសុវត្ថិភាព និងនិយ័តកម្មដែលនឹងជួយគាំទ្រដល់ការដឹកជញ្ជូននោះ៕

អត្ថបទ៖ លីដា
- Share This Post:






