ទាំងនេះជាស្នាដៃប្លែកៗរបស់លោក Jony Ive មេផ្នែក Design ដែលទើបដើរចេញពីក្រុមហ៊ុន Apple
- July 5, 2019
សាធារណៈជនទូទៅបានស្គាល់លោក Jony Ive ជាមេផ្នែក Design ដែលមានគំនិតច្នៃប្រឌិតខ្ពស់ម្នាក់របស់ក្រុមហ៊ុន Apple ដោយកន្លងមកគាត់បានរចនាម៉ូដទូរស័ព្ទ iPhone, iPod និងកុំព្យូទ័រ Mac ជាដើម។ មនុស្សភាគច្រើនមិនបានដឹងទេថា ក្រៅតែពីការងារជាអ្នកច្នៃម៉ូដផលិតផលរបស់ Apple គាត់បានច្នៃរបស់មានតម្លៃជាច្រើនទៀតសម្រាប់ពិភពលោក។ ខាងក្រោមនេះគជាផលិតផល ដែលលោក Jony Ive បានរចនាម៉ូដ៖
១. ប៊ិច TX2 សម្រាប់ប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យា
២. ទូរស័ព្ទសម្រាប់ទំនាក់ទំនងនៅក្រោមដី
៣. ម៉ាស៊ីនស្វាន
៤. ឡាបូលាងដៃ បង្គន់ សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ និងសណ្ឋាគារលំដាប់ខ្ពស់
៥. ក្រាសសិតសក់ស្វ័យប្រវត្តិ

៦. ដើមណូអែលដាក់តាំងក្នុងសណ្ឋាគារលំដាប់ខ្ពស់
៧. ចិញ្ចៀនសម្រាប់ដេញថ្លៃដែលមានតម្លៃរហូតដល់ ២៥០.០០០ ដុល្លារអាមេរិក
៨. កាម៉េរា Leica មានតម្លៃ ១,៨ លានដុល្លារអាមេរិក
៩. តុមានតម្លៃ ១.៦៨៥ លានដុល្លារអាមេរិក
១០. កាសមាសមានតម្លៃ ៤៦១,០០០ ដុល្លារអាមេរិក
១១.ជើងទ្រកុំព្យូទ័រមានតម្លៃ ៨៤៥,០០០ ដុល្លារអាមេរិក។
អត្ថបទ៖ភក្តី
- Share This Post:

















