បច្ចេកវិទ្យា

Google កំពុងសម្ងំអភិវឌ្ឍន៍កម្មវិធីថ្មីមួយ ដែលស្រដៀងនឹង AirDrop របស់ Apple

BY
Khmernote Media
July 1, 2019

កាលពីពេលថ្មីៗនេះលេចលឺព័ត៌មានថា ក្រុមហ៊ុន​ Google កំពុងតែអភិវឌ្ឍន៍កម្មវិធីថ្មីមួយសម្រាប់ប្រើប្រាស់ចែករំលែក File ធំៗពីទូរស័ព្ទមួយទៅកាន់ទូរស័ព្ទមួយផ្សេងទៀតដោយឆាប់រហ័ស​បើទោះជា File ទាំងនោះមានទំហំធំក៏ដោយ។ កម្មវិធីមួយនេះមានឈ្មោះថា “Fast Share” ហើយវាត្រូវបានបង្កើតឡើងដើម្បីប្រជែងជាមួយនឹងកម្មវិធី AirDrop ដែលមាននៅក្នុងទូរស័ព្ទ iPhone និងកុំព្យូទ័រ Mac របស់ក្រុមហ៊ុន Apple ផងដែរ។

តាមការអះអាងរបស់តំណាងក្រុមហ៊ុន Google បានបញ្ជាក់ថា “Fast Share” ជាមុខងារសម្រាប់ប្រើប្រាស់ស្រដៀងនឹង AirDrop ដែរគឺសម្រាប់ផ្ញើរូបភាព ឬ File ផ្សេងៗ តែវានឹងមានលក្ខណៈពិសេសជាច្រើនលើសពី AirDrop។ យ៉ាងណាក្តី “Fast Share” គឺជាកម្មវិធីទូរស័ព្ទដែលអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Android ទាំងអស់អាចទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃ ខុសពី AirDrop ដែលជាមុខងារមាននៅក្នុងទូរស័ព្ទស្រាប់តែម្តង។ រហូតមកទល់នឹងពេលនេះ “Fast Share” កំពុងស្ថិតនៅក្នុងតំណាក់កាលសាកល្បងនៅឡើយ ហើយវានឹងមានវត្តមានជាផ្លូវការនៅក្នុង​ Play Store ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

 

Share This Post: