បច្ចេកវិទ្យា

បែកធ្លាយរូបភាពខ្នងក្រោយរបស់ Huawei Mate 30 Pro

BY
Khmernote Media
July 4, 2019

បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយនឹងក្រុមហ៊ុន​ Google មួយប្រាវរួចមក ពេលនេះរូបភាពនៃទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei  ត្រូវបានបែកធ្លាយពេញបណ្តាញអ៊ីនធឺណិត។ តាមរយៈរូបភាពមួយសន្លឹកដែលត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានបង្ហាញពី កញ្ចក់ផ្នែកខាងក្រោយរបស់ Mate 30 Pro មានប្រហោងសម្រាប់ដាក់កាមេរ៉ាយ៉ាងធំមួយ។ ផ្អែកលើរូបភាពដែលបានបែកធ្លាយនោះ ប្រិយមិត្តរបស់ Huawei  ជាច្រើនបានព្យាការណ៍ថា កាមេរ៉ាក្រោយរបស់ Mate 30 Pro​ នឹងស្ថិតនៅក្នុងរង្វង់ដ៏ធំមួយ ដែលក្នុងរង្វង់នោះអាចនឹងមានកាម៉េរាជាច្រើនគ្រាប់ទៀត។

កាលពីឆ្នាំកន្លងទៅ Huawei បានបញ្ចេញនូវទូរស័ព្ទ Mate 20 Pro ជាមួយនឹងកាមេរ៉ាមានសមត្ថភាពខ្ពស់មួយ ដែលមានមុខងារពិសេសជាច្រើន និងល្អបំផុតសម្រាប់អ្នកចូលចិត្តថតរូប។ ព្រោះតែ Huawei ជំនាន់មុនៗមានកាមេរ៉ាល្អដូចនេះហើយ ទើបប្រិយមិត្តរបស់ Huawei រង់ចាំមើលថាតើកាមេរ៉ារបស់ Mate 30 Pro​ ល្អ និងមានលក្ខណៈពិសេសយ៉ាងណាទៅ។ សូមបញ្ជាក់ថា តាមព័ត៌មានដែលគេទទួលបានឲ្យដឹងថា Huawei គ្រោងនឹងបញ្ចេញលក់ Mate 30 Pro​​ នៅអំឡុងខែតុលាខាងមុខនេះ៕

អត្ថបទ៖ ភក្តី

Share This Post: