ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone 11 ក្លែងក្លាយ ដាក់លក់ព្រោងព្រៀតនៅប្រទេសចិន (មានវីដេអូ)

    BY Khmernote Media July 4, 2019
    iPhone 11 ក្លែងក្លាយ ដាក់លក់ព្រោងព្រៀតនៅប្រទេសចិន (មានវីដេអូ)

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញព័ត៌មានលេចធ្លាយអំពី iPhone 11 ហាក់សាយភាយជាច្រើននៅក្នុងប្រព័ន្ធអិនធើណេត ហើយថ្មីៗនេះ លេចចេញវីដេអូរូបរាងរបស់ iPhone 11 Max ដែលជាប្រភេទ clone ដាក់លក់នៅក្នុងប្រទេសចិន។ iPhone 11 Max clone នេះ មានរូបរាងដូចគ្នាទៅនឹងរូបរាងរបស់ iPhone 11 ដែលបានលេចធ្លាយកន្លងមក ប៉ុន្តែស្មាតហ្វូន clone នេះរត់ដោយប្រព័ន្ធប្រតិបត្តិការ Android ទេ។

    តាមរយៈវីដេអូបង្ហាញឲ្យឃើញថា iPhone នេះមានទម្រង់កាមេរ៉ាខាងក្រោមខុសប្លែកពីមុន ដោយមានស៊ុមរាងការ៉េខ្មៅធំមួយនៅកែងទូរស័ព្ទ ហើយមានបំពាក់កាមេរ៉ាដល់ទៅ៣គ្រាប់។ វាមាន៣ពណ៌គឺ ពណ៌ខ្មៅ ទឹកប្រាក់ និងមាស ហើយ iPhone clone នេះត្រូវបានគេប្រទះឃើញដាក់លក់យ៉ាងព្រោងព្រៀតនៅក្នុងប្រទេសចិន ប៉ុន្តែយើងមិនបានដឹងពីតម្លៃរបស់វានោះទេ។ ប៉ុន្តែទោះជាយ៉ាងណា វាគ្រាន់តែជា iPhone 11 Max ក្លែងក្លាយ ដែលគេ clone ឡើងប៉ុណ្ណោះ ចំពោះ iPhone 11 មែនទែនពីក្រុមហ៊ុន Apple នឹងបង្ហាញខ្លួនជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះ៕

    https://youtu.be/7CwuNS0aTIY

    អត្ថបទ៖ ឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay