Apple គ្រោងបញ្ចេញក្តារចុចស៊េរីថ្មីឆាប់ៗខាងមុខនេះ ដោយសារក្តារចុចចាស់មានបញ្ហាច្រើនពេក
- July 5, 2019
កាលពីពេលថ្មីៗនេះ លេចលឺព័ត៌មានថា ក្រុមហ៊ុន Apple កំពុងតែធ្វើការសិក្សា និងគ្រោងបញ្ចេញក្តារចុចថ្មីនៅលើកុំព្យូទ័រស៊េរីចុងក្រោយរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាបង្ហាញនូវការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ក្រោយពេលក្តារចុចស៊េរីចាស់ (Butterfly Keyboard) មានបញ្ហាច្រើនពេក។ ក្តារចុចថ្មីនេះ ត្រូវបានគេហៅថា Scissor Switches ដែលអាចបន្ថែមភាពងាយស្រួល និងល្បឿនលឿនក្នុងការចុចមុខងារផ្សេងៗនៅលើក្តារចុចទាំងមូល ថែមទាំងមិនចូលដីធ្វើឲ្យគាំងគ្រាប់ចុចដូចក្តារចុច Butterfly ឡើយ។
បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន 9TO5MAC បានបញ្ជាក់ថា កុំព្យួទ័រ Laptop ដែលក្រុមហ៊ុន Apple គ្រោងនឹងបំពាក់ក្តារចុចថ្មីនេះ មាន MacBook Air ស៊េរីឆ្នាំ២០១៩ និង MacBook Pro ស៊េរីឆ្នាំ ២០២០។ ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញ Laptop ស៊េរីថ្មីរបស់ខ្លួននៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ហើយក្តារចុចថ្មីនេះក៏នឹងបង្ហាញខ្លួននៅថ្ងៃនោះផងដែរ៕

អត្ថបទ៖ ភក្តី
- Share This Post:






