ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គិតម៉េចដែរ បើ Huawei Mate 30 Pro ដាក់កាណុងកាមេរ៉ាដល់៤គ្រាប់ ហើយមានរូបរាងបែបនេះ?

    BY Khmernote Media July 8, 2019
    គិតម៉េចដែរ បើ Huawei Mate 30 Pro ដាក់កាណុងកាមេរ៉ាដល់៤គ្រាប់ ហើយមានរូបរាងបែបនេះ?

    ទោះជាមានសំពាធពីក្រុមហ៊ុន Google របស់អាមេរិកក៏ពិតមែន​ តែ Huawei នៅតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើប នៅលើទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន។ តួយ៉ាងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា PHONEARENA បានបង្ហាញថា Mate 30 Pro របស់ Huawei អាចនឹងមានកាមេរ៉ាចំនួន ៤ គ្រាប់ស្ថិតនៅជារង្វង់មួយ ដោយមានកាមេរ៉ាធំនៅកណ្តាល និងមានកាមេរ៉ាជំនួយបន្ថែមចំនួន ៣ គ្រាន់ អមជាមួយនឹង Flash មួយគ្រាប់។

    បើធៀបទៅនឹង Mate 20 Pro ដែលជាទូរស័ព្ទទំនើបចុងក្រោយរបស់ Huawei នោះគឺវាមានកាមេរ៉ាត្រឹមតែ ៣ គ្រាប់ អមជាមួយនឹង Flash មួយគ្រាប់ប៉ុណ្ណោះ។ Mate 20 Pro ដែលមានកាំមេរ៉ា ៣ និង Flash មួយគ្រាប់ ត្រូវបានគេទទួលស្គាល់ថា ជាកាមេរ៉ាដែលអាចថតរូបបានល្អបំផុតទៅហើយ ចុះទម្រាំតែ Mate 30 Pro ដែលមានកាមេរ៉ារហូតដល់ទៅ ៤ និង Flash មួយគ្រាប់វិញនោះ តើវាមានលក្ខណៈពិសេសយ៉ាងណាទៅ? ចង់ដឹងច្បាស់ពីលក្ខណៈពិសេសរបស់កាំមេរ៉ា Mate 30 Pro យ៉ាងណានោះ សូមប្រិយមិត្តរង់ចាំទិញទូរស័ព្ទម៉ូដែលនេះប្រើប្រាស់ទាំងអស់គ្នា ព្រោះ Huawei នឹងបញ្ចេញលក់ជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ៕

    Mate 30 Pro Vs Mate 20 Pro

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay