បច្ចេកវិទ្យា

កប់តែម្តង! Galaxy A80 មានស៊េរី Blackpink Special Edition ទៀត

BY
Khmernote Media
July 6, 2019

ក្រុមចម្រៀងនារី Blackpink របស់កូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយថ្មីៗនេះក្រុមហ៊ុន Samsung បានស្មាតហ្វូនថ្មីមួយ ដោយសហការជាមួយក្រុមច្រៀងនារី K-pop នេះ ដោយស្មាតហ្វូននោះគឺ Galaxy A80 Blackpink Special Edition។ បច្ចុប្បន្ន Galaxy A80 Blackpink Special Edition ដាក់ឲ្យធ្វើការ pre-order នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីប៉ុណ្ណោះ ហើយវានឹងមានលក់នៅសិង្ហបុរី និងវៀតណាម ឆាប់ៗខាងមុខនេះផងដែរ។

ស្មាតហ្វូននេះ មិនមានពណ៌ពិសេសខុសពីម៉ូដែលមុនឡើយ ប៉ុន្តែក្រុមហ៊ុនបានបន្ថែមគ្រឿងក្រៅជំនួសវិញ ដោយនៅក្នុងប្រអប់ត្រូវបានរចនាយ៉ាងឡូយជាមួយនឹងពណ៌ផ្កាឈូក លាយខ្មៅ សមនឹងឈ្មោះ Blackpink។ នៅក្នុងប្រអប់មានដូចជា ស្រោមទូរស័ព្ទមួយមានខ្សែពាក់ដៃ មានឆ្នាំងសាកបញ្ឈរ ជាមួយនឹងរូបភាពពរបស់សមាជិកក្រុម Blackpink ផងដែរ៕

អត្ថបទ៖ ឌី

Share This Post: