សិល្បៈ

អ្នកលក់អនឡាញ ថៃ ស្រីនាង ទម្លាយរូបភាពដែលនាងត្រូវសង្សារជាមន្ត្រី ប្រើហិង្សាដល់ទៅ១៣០លើក វាយដំរហូតមានរបួសស្នាម

BY
Khmernote Media
July 8, 2019

កញ្ញា ថៃ ស្រីនាង ត្រូវបានមហាជនជាច្រើនបានស្គាល់ថាជាអ្នកលក់ផលិតផលថែរក្សាសម្ឋស្ស និងលក់រ៉ូបរាត្រីល្បីឈ្មោះម្នាក់។ យ៉ាងណាមិញថ្មីៗនេះនាងបានទម្លាយរូបភាពជាច្រើនសន្លឹកបង្ហាញពីស្នាមរបួសដែលនាងត្រូវសង្សារវាយដំជាច្រើនច្រើនសារដល់ទៅ១៣០លើក។ ដោយ ថៃ ស្រីនាង បានសរសេររៀបរាប់ថា៖ “លេីកនេះទី១៣០ហេីយ ដែលអាថោកទាបនេះវាយខ្ញុំ ស្អែកខ្ញុំនឹងឡាយ វីដេអូ សុំអោយសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។

យ៉ាងណាមិញបុរសដែលប្រើប្រាស់ហិង្សាលើ កញ្ញាថៃ ស្រីនាង មានឈ្មោះ ទឹម​ សាវុធ ជាមន្ត្រីមួយរូបដោយពុំទាន់ដឹងថាបម្រើការនៅស្ថាប័នណា។ ដោយមូលហេតុនៃការប្រើហិង្សានេះ ថៃ ស្រីនាង បានបញ្ជាក់ថាឲ្យតែទាស់ពាក្យសម្តីគ្នា បុរសខាងលើតែងតែប្រើហិង្សាមកលើរូបខ្លួន ក្នុងនោះ ថៃ ស្រីនាង ក៏បន្ថែមថាកញ្ញាអស់ភាពអត់ធ្មត់ហើយ ដោយនឹងត្រៀមដាក់ពាក្យបណ្តឹងឆាប់ៗ៕

Share This Post: