បច្ចេកវិទ្យា

ម៉ូណាកូ ក្លាយជារដ្ឋ ដែលបានបង្កើតបណ្តាញ 5G របស់ក្រុមហ៊ុន Huawei ដំបូងគេបង្អស់នៅទ្វីបអឺរ៉ុប

BY
Khmernote Media
July 10, 2019

ម៉ូណាកូ៖ រដ្ឋម៉ូណាកូបានក្លាយជារដ្ឋដំបូងបង្អស់នៅទ្វីបអឺរ៉ុប ដែលសម្ពោធបណ្តាញទូរស័ព្ទចល័ត 5G ជំនាន់ក្រោយ ដោយផ្អែកលើបច្ចេកវិទ្យាពីក្រុមហ៊ុនចិន Huawei ដែលត្រូវបានមើលឃើញដោយសហរដ្ឋអាមេរិកថាជាហានិភ័យសន្តិសុខដ៏ធំមួយ។ ខណៈដែលប្រតិបត្តិករទូរស័ព្ទចល័តបានផ្លាស់ប្តូរបណ្តាញ 3G និង 4G យឺតរបស់អឺរ៉ុប បានស្វែងរកវិធីសាស្ត្ររបស់ខ្លួន ដើម្បីភ្ជាប់ទាក់ទងក្រុមហ៊ុនយក្សចិនដែលជាអ្នកត្រួសត្រាយផ្លូវនៅក្នុងបច្ចេកវិទ្យា 5G ។

បណ្ដាញទូរគមនាគមន៍ម៉ូណាកូ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីបារាំង Xavier Niel បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei នៅក្នុងខែកញ្ញា ដើម្បីធ្វើឲ្យរដ្ឋដ៏តូចនេះក្លាយជាតំបន់ទីមួយនៅក្នុងទ្វីបអឺរ៉ុប ដែលគ្របដណ្តប់ដោយប្រព័ន្ធ 5G ផ្តល់នូវការប្រើប្រាស់ឥតខ្សែ ដែលលឿនរហ័ស និងបណ្តាញទូរស័ព្ទចល័ត 5G ផ្តល់ជូននូវល្បឿនលឿន ក្នុងការបញ្ជូនទិន្នន័យកាន់តែច្រើន។ លោក Etienne Franzi ប្រធានក្រុមហ៊ុន Monaco Telecom បានថ្លែងថា៖ « យើង គឺជារដ្ឋដំបូងដែលត្រូវបានគ្របដណ្តប់ដោយបណ្តាញ 5G ហើយនៅក្នុងរដ្ឋម៉ូណាកូ 5G គឺការផ្ដល់នូវគុណភាព ដែលធ្វើឲ្យជីវិតប្រសើរជាងមុន សម្រាប់អ្នកប្រើប្រាស់ និងឱកាសពិសេសៗ ជាច្រើន» ៕

អត្ថបទ៖ លីនី

Share This Post: