ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គ្មានទៀតទេរន្ធដោតកាស 3.5mm នៅលើ Note 10 ប៉ុន្តែ Samsung ប្រើវិធីសាស្ត្រនេះវិញ ដើម្បីដោះស្រាយបញ្ហា

    BY Khmernote Media July 12, 2019
    គ្មានទៀតទេរន្ធដោតកាស 3.5mm នៅលើ Note 10 ប៉ុន្តែ Samsung ប្រើវិធីសាស្ត្រនេះវិញ ដើម្បីដោះស្រាយបញ្ហា

    មួយរយៈចុងក្រោយនេះ ព័ត៌មានលេចធ្លាយអំពី Samsung Galaxy Note10 បានលេចចេញជាហូរហែ ហើយថ្មីៗនេះមានព័ត៌មានមួយលើកឡើងថា Galaxy Note10 នឹងលែងមានរន្ធដោតកាស 3.5mm ទៀតហើយ ដែលនេះគឺជាដំណឹងដ៏អាក្រក់មួយសម្រាប់អ្នកមានឌុយកាស 3.5mm។ យោងតាមគណនី Twitter ឈ្មោះ Roland Quandt បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងបញ្ចេញកាសប្រើខ្សែប្រភេទថ្មីមួយ ដែលអាចកាត់បន្ថយសំលេងរំខានបានយ៉ាងខ្លាំង ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ថា កាសថ្មីនោះនឹងមានស្រាប់នៅក្នុងប្រអប់ ឬក៏លក់ក្រៅនោះទេ។

    អ្វីដែលយើងដឹងច្បាស់នោះគឺថា កាសប្រើខ្សែថ្មីនោះ ប្រើរន្ធដោត USB-C ជំនួសឲ្យរន្ធ 3.5mm ដោយសារតែ Galaxy Note10 មិនមានរន្ធ 3.5mm។ ម្ចាស់គណនីនោះបានបន្ថែមទៀតថា ឆ្នាំងសាកឥតខ្សែ (មានលេខកូដ EP-N5200) ត្រូវបានផលិតឡើងសម្រាប់ Galaxy Note10 ដែលវាមានសមត្ថភាពសាកថ្មឥតខ្សែបានល្បឿនដល់ទៅ 20W ហើយ Samsung នឹងប្រកាសជើងទម្រឆ្នាំងសាកឥតខ្សែមួយទៀតមានល្បឿន 9W ដែលទំនងសម្រាប់ប្រើសាកនៅតាមឡាន៕

    អត្ថបទ៖ ឌី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay