ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy Note10 និង Note10+ លើកនេះ មានតម្លៃខ្ពស់ជាង Note 9 ទៅទៀត

    BY Khmernote Media July 13, 2019
    Galaxy Note10 និង Note10+ លើកនេះ មានតម្លៃខ្ពស់ជាង Note 9 ទៅទៀត

    កាលពីពេលថ្មីៗនេះ មានការលេចធ្លាយយ៉ាងច្រើន ពីរូបរាងទាំងស្រុងរបស់ស្មាតហ្វូន Galaxy Note10 និង Note10+ របស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងចេញលក់នៅដើមខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ។ ក្រោយមានការបង្ហាញរូបរាងស្មាតហ្វូនទាំងពីរម៉ូដែលនេះរួច មានប្រិយមិត្តជាច្រើនបានសម្តែងនូវការចាប់អារម្មណ៍ និងចង់ដឹងពីតម្លៃរបស់ពួកវាជាខ្លាំង។ ថ្មីៗនេះផងដែរ មានការបង្ហាញតម្លៃរបស់ Galaxy Note 10 នៅតំបន់អឺរ៉ុប ដែលមានតម្លៃ៖

    ១៖ Galaxy Note10 អាចមានតម្លៃចាប់ពី €999 (1,125 ដុល្លារអាមេរិក) សម្រាប់ម៉ូដែល 256GB
    ២៖ Galaxy Note10+ អាចមានតម្លៃចាប់ពី €1,149 (1,295 ដុល្លារអាមេរិក) សម្រាប់ម៉ូដែល 256GB

    សូមបញ្ជាក់ថាតម្លៃខាងលើនេះជាតម្លៃនៅក្នុងទីផ្សារអឺរ៉ុប ហើយតម្លៃជាក់ស្តែងនៅតាមប្រទេសផ្សេងៗអាចមានការប្រែប្រួលតិចតួចអាស្រ័យទៅតាមពន្ធនាំចូលរបស់ប្រទេសទាំងនោះ។ ហើយសម្រាប់លោកអ្នកដែលចង់ទិញទូរស័ព្ទដែលមានអង្គចងចាំច្រើន តម្លៃរបស់វាក៏កាន់តែខ្ពស់ជាងនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay