បច្ចេកវិទ្យា

លឺថា Samsung កំពុងសម្ងំផលិតអេក្រង់ទូរស័ព្ទ ដែលអាចរមូរចូលគ្នាបាន

BY
Khmernote Media
July 19, 2019

តាមរយៈប៉ាតង់របស់ក្រុមហ៊ុន Samsung បានបង្ហាញថា ខណៈពេលនេះក្រុមហ៊ុនកំពុងតែព្យាយាមផលិតអ្វីដែលល្អប្រសើរជាងទូរស័ព្ទមានអេក្រង់អាចបត់បានទៅទៀត។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន ANDROIDAUTHORITY បានបង្ហើបឲ្យដឹងថា អ្វីដែល Samsung កំពុងតែអភិវឌ្ឍន៍ជាពិសេសនោះគឺទូរស័ព្ទដែលអាចរមូរអេក្រង់បាន ដែលមានន័យថាពេលលោកអ្នកចង់ប្រើទូរស័ព្ទមានអេក្រង់ធំលោកអ្នកពន្លាវាឲ្យធំបាន ហើយពេលលោកអ្នកមិនត្រូវការអេក្រង់ធំទេ លោកអ្នកអាចរមូរវាឲ្យស្ថិតនៅក្នុងទំហំតូចតាមដែលលោកអ្នកត្រូវការបានយ៉ាងយាងស្រួល។

យ៉ាងណាក្តី ការសម្រេចផលិតជាផ្លូវនូវទូរស័ព្ទមានអេក្រង់អាចរមូរបាននេះនៅមិនទាន់ត្រូវបានគេបង្ហាញពីពេលវេលា និងលក្ខណៈសម្បត្តិជាក់លាក់របស់វានៅឡើយទេ។ ហើយអ្វីដែលគេអាចដឹងបានច្បាស់នោះគឺនៅអំឡុងចុងឆ្នាំនេះ Samsung នឹងបញ្ចេញលក់នូវទូរស័ព្ទដែលមានអេក្រង់អាចបត់ចូលគ្នាបាន។ ហើយគេរំពឹងថា ទូរស័ព្ទអាចបត់អេក្រង់បានរបស់ក្រុមហ៊ុន Samsung នេះ នឹងក្លាយជាទូរស័ព្ទទំនើបបំផុតនៅក្នុងទីផ្សារទូស័ព្ទផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: