បច្ចេកវិទ្យា

ប្រទេសឥណ្ឌាបានបង្ហោះយានអវកាស សម្រាប់បេសកកម្មទៅកាន់ឋានព្រះចន្ទបានយ៉ាងជោគជ័យ

BY
autoadmin
July 23, 2019

ប្រទេសឥណ្ឌាបានបង្ហោះយានសម្រាប់បេសកកម្មទៅកាន់ព្រះចន្ទជាលើក ទី២ របស់ខ្លួនដោយជោគជ័យ បន្ទាប់ពីបេសកកម្មតាមការកំណត់នេះ ត្រូវបានផ្អាកមួយសប្ដាហ៍ដោយសារតែមានបញ្ហាបច្ចេកទេស។ យាននោះមានឈ្មោះថា Chandrayaan-2 ត្រូវបានបាញ់បង្ហោះនៅម៉ោង ១៤ និង ៤៣នាទី (ម៉ោងក្នុងស្រុក) ពីស្ថានីយ៍អវកាស Sriharikota ។ គួរឱ្យដឹងដែរថា បេសកកម្មទៅកាន់ព្រះចន្ទជាលើក ទី១ របស់ពួកគេ មិនទទួលបានជោគជ័យនោះទេ។

ប្រទេសឥណ្ឌាសង្ឃឹមថា បេសកកម្ម ទី២ ដែលមានតម្លៃ ១៤៥លានដុល្លារ នឹងក្លាយជាការចុះចតដំបូងទៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ យានអវកាសនេះត្រូវចូលទៅក្នុងតារាវិថីរបស់ភពផែនដី ដែលវានឹងស្នាក់នៅរយៈពេល ២៣ថ្ងៃ មុនពេលវាចាប់ផ្តើមធ្វើប្រតិបត្ដិការ ដែលនឹងយកវាទៅក្នុងគន្លងតារាវិថី។ ប្រសិនបើទទួលបានជោគជ័យ ប្រទេសឥណ្ឌានឹងក្លាយទៅជាប្រទេស ទី៤ ដែលបានចុះចតនៅលើដីរបស់ឋានព្រះចន្ទ។ មានតែអតីតសហភាពសូវៀតប្រទេស​រុស្ស៊ី សហរដ្ឋអាមេរិក និងចិន ទេដែលបានធ្លាប់ចតដល់ដីឋានព្រះចន្ទ៕

អត្ថបទ៖ លីដា

Share This Post: