ខ្មែរណូត

ស្វែងរក

  • សុខភាព

    ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ

    BY Khmernote Media July 24, 2019
    ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ

    កញ្ឆា ជាប្រភេទ​គ្រឿងញៀន ដែល​ត្រូវបាន​ហាមឃាត់​សឹងគ្រប់​ប្រទេស ទូទាំង​ពិភពលោក តែវាក៏​យក​មកប្រើប្រាស់​ជា​ថ្នាំ ក្នុង​វិស័យ​វេជ្ជសាស្ត្រផងដែរ។ ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​ថៃ គ្រោង​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជាគោលនយោបាយ​អាទិភាព​មួយ។

    “ការសិក្សា និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៃផលិតផល​កញ្ឆា និង​ឱសថបុរាណ​ផ្សេងទៀត គួរត្រូវ​ពន្លឿន​សម្រាប់​ឧស្សាហកម្ម​វេជ្ជសាស្ត្រ ដើម្បី​បង្កើត​សក្ដានុពល​សេដ្ឋកិច្ច និង​ចំណូល​សម្រាប់​ប្រជាជន“។ នេះបើតាម​ឯកសារ​គោលនយោបាយ របស់​រដ្ឋាភិបាល​ថ្មី ដែល​បាន​បញ្ចេញ កាលពី​ចុង​សប្ដាហ៍​មុន។

    ចំណែក​លោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាល​ថ្មី របស់​ថៃ បញ្ជាក់​ថា គោលដៅ​របស់​លោក គឺអនុញ្ញាត​ឲ្យ​ពលរដ្ឋថៃ​ទាំង​អស់ ដាំ​ដើម​កញ្ឆា ដើម្បី​ទទួល​ចំណូលថែមទៀត។ លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា វាសំខាន់ណាស់ ដើម្បី​ដក​ឱសថ​បុរាណ​ដែល​មាន​កម្រិត​ជាតិ​កញ្ឆា​ខ្ពស់ ចេញពី​បញ្ជី​បម្រាម ហើយ​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ អាច​ប្រើប្រាស់​ថ្នាំមាន​ផ្ទុក​សារធាតុ​គីមីទាំងនោះ។

    ប្រទេស​ថៃ មានប្រពៃណី​ប្រើប្រាស់​កញ្ឆា ដើម្បី​សម្រួល​ការឈឺចាប់ និង​អស់កម្លាំង ហើយ​បាន​ផ្ដល់ភាព​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់ និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ លើ​កញ្ឆា កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ។

    ទោះយ៉ាងណា ការ​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជា​គោលនយោបាយ​អាទិភាព ត្រូវរងចាំ​ការ​ជជែក​ពិភាក្សា និង​ឯកភាព​ពី​រដ្ឋសភា​ថៃ នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៩ ជាមុន​សិន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay