ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung ទើបតែប្រកាសថា នឹងដាក់ចេញលក់ Galaxy Fold ក្នុង​ខែកញ្ញានេះ បន្ទាប់ពីពន្យារពេល ៣ខែ

    BY autoadmin July 25, 2019
    ក្រុមហ៊ុន Samsung ទើបតែប្រកាសថា នឹងដាក់ចេញលក់ Galaxy Fold ក្នុង​ខែកញ្ញានេះ បន្ទាប់ពីពន្យារពេល ៣ខែ

    រយៈពេល 3ខែ មកហើយចាប់តាំងពីក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងពន្យារពេលចេញលក់ Galaxy Fold ដោយសារតែបញ្ហាដែលកើតមានឡើងលើឧបករណ៍ជិតតម្លៃជិត 2,000ដុល្លារអាមេរិក មួយនេះ។ វាធ្លាប់ត្រូវបានមនុស្សមួយចំនួនដែលធ្វើការ Review លើម៉ូដែលនេះនិយាយថា ងាយមានកំទេចកំទីចូល និងមានបញ្ហាជាមួយនឹងស្គ្រីនការពារអេក្រង់ផងដែរ។ ដូច្នេះហើយទើប Samsung បានសិក្សាលើបញ្ហាទាំងនេះសារជាថ្មី ហើយក្រោយរយៈពេល 3ខែ ពួកគេក៏ប្រកាសជាផ្លូវការពីវត្តមានរបស់វាម្ដងទៀត។

    បើយោងតាមការចុះផ្សាយរបស់ CNA មុននេះបន្ដិចបានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronics បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍នេះថា ស្មាតហ្វូន Galaxy Fold របស់ខ្លួនអាចនឹងដាក់លក់នៅខែកញ្ញាខាងមុខនេះ នៅតាមទីផ្សារដែលបានជ្រើសរើស បន្ទាប់ពីការដាក់បង្ហាញរបស់វាត្រូវបានពន្យារពេល ដោយសារមានបញ្ហាអេក្រង់កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងនូវស្មាតហ្វូនដែលអាចបត់ចូលគ្នាដំបូងរបស់ខ្លួន និងកំពុងធ្វើតេស្តបង្ហើយចុងក្រោយផងដែរ។ ក៏មានពាក្យចចាមអារ៉ាមលេចឮមកដែរថា Samsung បានធ្វើការរចនារូបរាងរបស់វាឡើងវិញ ប៉ុន្តែមិនទាន់មានការប្រកាសណាមួយពីក្រុមហ៊ុននៅឡើយ៕

    អត្ថបទ៖ លីដា

    Share This Post: