ខ្មែរណូត

ស្វែងរក

  • សុខភាព

    ការសិក្សា៖ អ្នកដែលឆ្ងាញ់នឹងរសជាតិហឹរ ចូលចិត្តម្ទេស អាចប្រឈមបាត់ការចងចាំ

    BY Khmernote Media July 25, 2019
    ការសិក្សា៖ អ្នកដែលឆ្ងាញ់នឹងរសជាតិហឹរ ចូលចិត្តម្ទេស អាចប្រឈមបាត់ការចងចាំ

    ម្ទេស មានរសជាតិ​ហឹរ ត្រូវបាន​ប្រើប្រាស់ និង​បន្ថែម​ក្នុង​អាហារ​ជាច្រើន​មុខ ហើយ​ក៏មាន​គ្នាយើង​មិនតិចដែរ ដែល​អត់ម្ទេស​​មិនបាន​ទេ ពេលញ៉ាំ​អាហារ។ តែមាន​ការសិក្សាមួយ​រួម​គ្នា រវាង​អូស្ត្រាលី និង​កាតា រកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈម​បាត់​ការ​ចងចាំ។ ការសិក្សានេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ​កាតា និង​សាកលវិទ្យាល័យ​អូស្ត្រាលី​ខាងត្បូង លើ​មនុស្ស ៤.៥០០​នាក់។ លទ្ធផល រកឃើញ​ថា អ្នកញ៉ាំម្ទេស ៥០​ក្រាម/ថ្ងៃ ប្រឈម​នឹង​ហានិភ័យ ២ដង ជួប​បញ្ហា​ខ្សោយ​ការចងចាំ បើធៀ​បនឹង​អ្នក​មិន​ញ៉ាំម្ទេស។ ហើយ​ការញ៉ាំ​ម្ទេសច្រើន ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​ការចងចាំ ៥៦% ក្នុង​រយៈពេល ១៥​ឆ្នាំ​ក្រោយ។

    ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ មិនច្បាស់​ពីភាព​ពាក់ព័ន្ធ​គ្នា រវាង​ការ​ញ៉ាំ​ម្ទេស​ច្រើន និង​ការ​ធ្លាក់ចុះ​ការចងចាំ​នោះទេ។ ប៉ុន្ដែ​ការសិក្សា បានបកស្រាយ​ថា សមាសធាតុ​សកម្ម Capsaicin មាន​ក្នុង​ផ្លែម្ទេស អាច​បង្កឲ្យ​មាន​បញ្ហា​នេះ ព្រោះ​សមាសធាតុ​សកម្ម Capsaicin ខ្ពស់ ត្រូវប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​អសកម្ម​សរសៃ​ប្រសាទ ដែល​មាន​មុខងារ​ធ្វើឲ្យ​ដឹង​ការ​ឈឺចាប់។

    ប៉ុន្ដែ​ការសិក្សា​នេះ ពុំមាន​រួមបញ្ចូល​ជំងឺភ្លេចភ្លាំង​នោះទេ ដោយ​ធ្វើ​ត្រឹមតែ​តេស្ត​សាកល្បង​​លើ​ការ​ចងចាំ និង​គណិតវិទ្យា​ប៉ុណ្ណោះ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay