បច្ចេកវិទ្យា

របៀបភ្ជាប់ iPhone ទៅនឹង Wi-Fi ដោយប្រើប្រាស់កាមេរ៉ា និងមិនត្រូវការ Password

BY
Khmernote Media
March 26, 2018

សម្រាប់ iOS 11 ថ្មីនេះ អ្នកប្រើប្រាស់អាចភ្ជាប់ទៅនឹង Wi-Fi បានយ៉ាងលឿនដោយគ្រាន់តែស្កេន QR code ដែលមានសម្រាប់នៅលើ Router តាមរយៈកម្មវិធីកាមេរ៉ានៅលើ iPhone រឺ iPad ដោយមិនចាំបាច់វាយលេងសម្ងាត់ឡើយ។ ដោយឡែក សម្រាប់ការអភិវដ្ឍថ្មីនៅលើ iOS 11 នេះដដែល កម្មវិធីកាមេរ៉ាអាចស្កេន QR code នឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់គេហទំព័រណាមួយ ភ្ជាប់ជាមួយនឹង HomeKit បន្ថែមពត៌មាន Contact ចែករំលែកលេខសម្ងាត់ Wi-Fi ភ្ជាប់ជាមួយនឹង Wi-Fi និងអ្វីៗជាច្រើនផ្សេងទៀត ដោយប្រើប្រាស់តែកាមេរ៉ាប៉ុណ្ណោះ។ ដើម្បីដឹងពីរបៀបប្រើប្រាស់មុខងារទាំងនេះ អ្នកត្រូវប្រាកដថា iPhone រឺ iPad អ្នកឈរនៅលើប្រព័ន្ធដំណើរការ iOS 11។

+ របៀបភ្ជាប់ទៅនឹង Wi-Fi ដោយប្រើប្រាស់កម្មវិធីកាមេរ៉ា

សម្រាប់ការស្កេន QR code ដែលមានស្រាប់នៅលើ Router គឺអាចជាវិធីសាស្ត្រដែលលឿនបំផុត ហើយដើម្បីអនុវត្តមុខងារនេះសូមធ្វើតាមជំហានខាងក្រោម៖

– បើកមីនុយ Setting

– អូសរហូតដល់ឃើញពាក្យថា Camera

– បើកមុខងារ Scan QR code

– បើកកម្មវិធីកាមេរ៉ា រួចចុចលើ Photo ដែលស្ថិតនៅផ្នែកខាងក្រោម

– តម្រង់កាមេរ៉ាឲ្យចំ QR code ដែលមាននៅលើ Router

– បន្ទាប់ពីស្កេនបានសម្រេចហើយ កម្មវិធីកាមេរ៉ានឹងបង្ហាញ Notification មួយដែលមានផ្ទុកដោយឈ្មោះរបស់ Wi-Fi។ បន្ទាប់មក ចុចលើ Notification នោះ ហើយ iPhone រឺ iPad អ្នកនឹងភ្ជាប់ Wi-Fi ដោយស្វ័យប្រវត្តិ។

Fu

ប្រភព៖ idownloadblog

Share This Post: