ខ្មែរណូត

ស្វែងរក

  • សុខភាព

    ស្លាប់ច្រើនពេក វៀតណាមត្រៀមផ្ដល់វ៉ាក់សាំងមហារីកមាត់ស្បូនទ្រង់ទ្រាយធំ ឲ្យក្មេងស្រីៗ

    BY Khmernote Media July 26, 2019
    ស្លាប់ច្រើនពេក វៀតណាមត្រៀមផ្ដល់វ៉ាក់សាំងមហារីកមាត់ស្បូនទ្រង់ទ្រាយធំ ឲ្យក្មេងស្រីៗ

    ជំងឺមហារីកមាត់ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV (Human Papilloma Virus) ហើយ​ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ ជំងឺមហារីកមាត់ស្បូន អាច​ព្យាបាល​បាន​នៅ​ដំណាក់កាល​ដំបូង ប៉ុន្ដែប្រសិន​យើងមិន​ធ្វើ​តេស្ដ​ពិនិត្យ​ជំងឺនេះ​មុនទេ វាអាច​ឈាន​ដល់​ស្ថានភាព​មួយ ដែល​បាត់បង់​ឱកាស​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

    ពេលនេះ ក្រសួង​សុខាភិបាល​វៀតណាម គ្រោង​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន ដល់​ក្មេងស្រីៗ ដោយសារ​ជំងឺនេះ បាន​ឆក់យក​ជីវិត​ស្រ្តី ប្រមាណ ៧​នាក់/ថ្ងៃ។ ដំណាក់កាល​ដំបូង ក្រសួង​សុខាភិបាល នឹង​ដាក់បញ្ចូល​វ៉ាក់សាំង HPV ក្នុង​កម្មវិធី​វ៉ាក់សាំង​ជាតិ ទ្រង់ទ្រាយធំ ដោយ​អនុវត្ត​នៅ​ក្រុង​ហាណូយ ខេត្ត Quang Ninh ខេត្ត Khanh Hoa ខេត្ត Dong Thap និង​ក្រុង Can Tho ។

    តាមការចេញផ្សាយ​របស់​កាសែត​ក្នុងស្រុក​វៀតណាម Suc Khoe & Doi Song (Health & Life) ក្នុង ១​ថ្ងៃ មាន​ស្រ្តីវៀតណាម ១២​នាក់ មាន​រោគសញ្ញា​ជំងឺ​មហារីកមាត់​ស្បូន ហើយ ៧​នាក់​ស្លាប់​ដោយ​ជំងឺនេះ។

    តាមមូលនិធិ​ប្រជាជន​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ប្រទេស​វៀតណាម បញ្ជាក់​ថា ការរួមផ្សំ​ជាយុទ្ធសាស្ត្រ នៃ​ការ​ផ្ដល់​វ៉ាក់សាំង HPV សម្រាប់​ក្មេងស្រីៗ ការតេស្ត​ពិនិត្យ​ជំងឺ​មហារីកមាត់ស្បូន និង​ការព្យាបាល​បាន​ត្រឹមត្រូវ សម្រាប់​ស្ត្រី អាច​បំបាត់​ជំងឺមហារីកមាត់ស្បូន ចេញពី​បញ្ហា​សុខភាព​សាធារណៈ​បាន។

    ក្នុង ១​ឆ្នាំ មាន​មនុស្ស ប្រមាណ ៣០​ម៉ឺន​នាក់ ទូទាំង​ពិភពលោក ស្លាប់ដោយសារ​ជំងឺមហារីក​មាត់ស្បូន ដោយ ៨៥% រស់នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ នេះបើតាម​អង្គការ​សុខភាព​ពិភពលោក (WHO)។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay