បច្ចេកវិទ្យា

ស្មាតហ្វូនអេក្រង់បត់ Mate X របស់ Huawei នៅមិនទាន់រួចរាល់សម្រាប់ចេញលក់នោះទេ

BY
Khmernote Media
July 30, 2019

បើគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ៥ ខែហើយ​ ដែលក្រុមហ៊ុនស្មាតហ្វូនដ៏ធំរបស់ចិន គឺក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននឹងបញ្ចេញនូវទូរស័ព្ទដែលអាចបង់អេក្រង់បានរបស់ខ្លួនគឺទូរស័ព្ទម៉ូដែល Huawei Mate X។ ជាក់ស្តែងខណៈពេលនេះ Huawei Mate X ​នៅមិនទាន់មានវត្តមានជាផ្លូវការនៅលើទីផ្សារនៅឡើយទេ ក្រោយមានការពន្យាពេលចេញលក់ជាច្រើនដងមក។ បញ្ហានេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រទូរស័ព្ទ Huawei Mate X មានការអន្ទះសាជាខ្លាំង និងចង់ឲ្យក្រុមហ៊ុនបញ្ជាក់ច្បាស់ៗពីថ្ងៃខែចេញលក់ទូរស័ព្ទម៉ូដែលនេះជាផ្លូវការ។

ឆ្លើយតបទៅនឹងការរន្ទឹងរង់ចាំនេះ លោក He Gang នាយកផ្នែកលក់របស់ក្រុមហ៊ុន Huawei បានបញ្ជាក់កាលពីពេលថ្មីៗនេះថា រហូតមកទល់នឹងពេលនេះ Huawei Mate X នៅមិនទាន់អភិវឌ្ឍន៍រួចរាល់សម្រាប់ចេញលក់នៅលើទីផ្សារនៅឡើយទេ។ ក្រុមហ៊ុនកំពុងព្យាយាមសម្រិតសម្រាំងអំពីគុណភាពនៃអេក្រង់ និងបច្ចេកវិទ្យាដែលគេនឹងបំពាក់នៅក្នុងទូរស័ព្ទ ដើម្បីធានាថា Huawei Mate X នឹងក្លាយជាទូរស័ព្ទអាចបត់អេក្រង់បានល្អបំផុតនៅក្នុងទីផ្សារទូរស័ព្ទ។ នាយកផ្នែកលក់ដដែលនេះបានបន្តថា ក្រុមហ៊ុនសុខចិត្តឲ្យអតិថិជនខ្លួនរង់ចាំយូរបន្តិច តែមិនឲ្យអោយពួកគេខកចិត្តចំពោះគុណភាពរបស់ Huawei Mate X នោះឡើយ៕

អត្ថបទ៖ ភក្តី

Share This Post: