បច្ចេកវិទ្យា

Google Pixel 4 នឹងបំពាក់មុខងារស្កេនមុខដោះសោរ និងមុខងារបញ្ជាដោយកាយវិការថែមទៀត (មានវីដេអូ)

BY
Khmernote Media
July 31, 2019

យោងតាមសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានរាយការណ៍ថា ក្រុមហ៊ុន Google នឹងបញ្ចេញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនមួយម៉ូដែល ដើម្បីប្រជែងនៅក្នុងទីផ្សារទូរស័ព្ទនៅក្នុងឆ្នាំនេះ។ ប្រភពដដែលនេះបានបន្តថា ទូរស័ព្ទស៊េរីចុងក្រោយរបស់ Google នោះគឺទូរស័ព្ទម៉ូដែល Pixel 4 ដែលមានលក្ខណៈពិសេសប្លែកពីទូរស័ព្ទដទៃ។ យោងតាមរយៈវីដេអូផ្សាយពាណិជ្ជកម្មផ្លូវការរបស់ក្រុមហ៊ុន Google បានបង្ហាញថា Pixel 4 មានមុខងារស្កេនមុខសម្រាប់ដោះសោរ និងមានមុខងារ Motion Sense ដែលបញ្ជាដោយមិនបាច់ប៉ះលើអេក្រង់ឡើយ។

មុខងារ Motionn Sense នេះក្រុមហ៊ុន Google ចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះតាំងពី៤ឆ្នាំមុនមកម្ល៉េះ ដែលវាមានប្រព័ន្ធរ៉ាដាបង្កប់នៅលើអេក្រង់ខាងមុខ ហើយវាមានសមត្ថភាពបញ្ជាកម្មវិធីផ្សេងៗដោយមិនបាច់ប៉ះលើអេក្រង់នោះ គឺគ្រាន់តែធ្វើកាយវិការគ្រវាសដៃប៉ុណ្ណោះ។ មុខងារ Motion Sense អាចបញ្ជាដូចជាផ្លាស់ប្តូរបទចម្រៀង បិទសំឡេងរោទ៍ទូរស័ព្ទ ឬបិទម៉ោងរោទ៍ជាដើម។ ខាងក្រោមនេះគឺជាវីដេអូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google៖

អត្ថបទ៖ ភក្តី

Share This Post: