ប្រើទូរស័ព្ទក្បែរទារកតូចៗ ឬក្នុងផ្ទៃ ប៉ះពាល់ធ្ងន់ធ្ងរណាស់!
ទូរស័ព្ទ មានប្រយោជន៍ច្រើនសម្រាប់ទំនាក់ទំនងទូទៅ ផ្តល់ភាពងាយស្រួល ចំណេញពេល ប៉ុន្តែអ្វីក៏ដោយមានគុណសម្បត្តិ សុទ្ធតែមានគុណវិបត្តិដូចគ្នា ព្រោះទូរសព្ទ គឺមានរលកសញ្ញាវិទ្យុសកម្មខ្ពស់ ប៉ះពាល់សុខភាព ពិសេសទារកទើបកើត បានជាមានការសិក្សាជាច្រើន ផ្តោតសំខាន់លើករណីនេះ និងរកឃើញពិតជាប៉ះពាល់មែន។ បើអ៊ីចឹងគួរប្រើទូរស័ព្ទក្បែរទារកទើបកើត ឬទារកតូចៗដែរអត់? ប៉ះពាល់អីខ្លះ? ចង់ដឹង អត្ថបទ “Hello គ្រូពេទ្យ” នឹងពន្យល់ឲ្យបានដឹង។
១- ទារករងផលប៉ះពាល់ពីជាតិវិទ្យុសកម្មឧបករណ៍គ្មានខ្សែ
ជាតិវិទ្យុសកម្មពីឧបករណ៍អេឡិចត្រនិកគ្មានខ្សែ ពិសេសទូរស័ព្ទ ជាភាសាបច្ចេកទេស Microwave Radiation ឬ MWR គឺមានស្ទើរគ្រប់ទីកន្លែងជុំវិញខ្លួនយើង ហើយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាជាច្រើនលើកច្រើនសារ ដោយបានរកឃើញផលប៉ះពាល់ជាបន្តបន្ទាប់ ទៅលើសុខភាពមនុស្ស។
គួរឲ្យព្រួយបារម្ភខ្លាំងទៀតនោះ ការសិក្សាថ្មី រកឃើញកាន់តែច្បាស់ថា រលកវិទ្យុសកម្ម MWR ជះឥទ្ធិពលអវិជ្ជមានកាន់តែខ្ពស់ ទៅលើទារកទើបកើត និងនៅក្នុងផ្ទៃ ជាហេតុធ្វើឲ្យមានការណែនាំ មិនគួរបើទូរស័ព្ទច្រើន អំឡុងពេលពពោះ ឬក្បែរទារកតូចៗទេ ព្រោះដោយសារជាលិកាខួរក្បាលទារកតូចៗ មានស្រូបយកជាតិវិទ្យុសកម្មខ្លាំង ហើយលលាដ៍ក្បាលស្តើង និងទំហំតូច នាំឲ្យទារកកាន់តែងាយរងគ្រោះ ជាមួយការស្រូបយើង ជាវិទ្យុសកម្មទាំងនោះបាន។ ចំពោះទារកមិនទាន់កើត ការរងត្រូវប៉ះពាល់នឹងជាតិវិទ្យុសកម្ម អាចបណ្តាលឲ្យថយចុះ និងទ្រុឌទ្រោមស្រោមការពារខួរក្បាក ដែលមាននាទីជាអ្នកការពារប្រព័ន្ធសរសៃប្រសាទខួរក្បាលទាំងមូល។
ការសិក្សាជាច្រើនបង្ហាញ ពិតថាក្មេងកាន់តែតូច កាន់តែងាយរងគ្រោះខ្លាំងទៅនឹងជាតិវិទ្យុសកម្មផ្សាយភាយពីគ្រឿងអេឡិចត្រូនិក ដោយថែមទាំងអះអាងថា ជាលិកាខួរក្បាលក្មេង អាចស្រូបយកជាតិវិទ្យុសកម្ម ច្រើនជាមនុស្សពេលវ័យដល់ទៅ ២ ដង ខណៈសិក្សាមួយផ្សេងទៀត បង្ហាញថា កម្រិតជាតិវិទ្យុសកម្ម MWR ក្នុងខួរឆ្អឹងក្មេង គឺខ្ពស់ជាងមនុស្សពេញវ័យដល់ទៅ ១០ ដង។
២- ទូរស័ព្ទដៃ និងហានិភ័យសុខភាព
ការប្រើទូរស័ព្ទដៃ អាចបង្កហានិភ័យសុខភាពធ្ងន់ធ្ងរជាច្រើន រួមមាន មហារីកខួរក្បាល អាចនឹងបណ្តាលឲ្យស្លាប់។ ទោះយ៉ាងនេះក្តី រហូតមកដល់ពេលនេះ មិនមានការព្រមព្រៀងណាមួយ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ កំណត់កម្រិតហានិភ័យមហារីក បង្កមកពីការប្រើទូរស័ព្ទដៃនៅឡើយ។
អ្នកជំនាញបាននិយាយថា ថ្វីបើយើងមិនចៀសផុត ពីការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកគ្មានខ្សែ ក៏ដូចជាមុខនាទីវានៅក្នុងជីវិតប្រចាំថ្ងៃយើងក៏ពិតមែន ប៉ុន្តែយើងអាចប្រើប្រាស់ពួកឧបករណ៍ទាំងនោះ តាមវិធីត្រឹមត្រូវ ដើម្បីសុវត្ថិភាពបាន ដូចជា៖
– រក្សាឧបករណ៍នៅក្នុងចម្ងាយត្រឹមត្រូវ ដោយសម្រាប់ទូរស័ព្ទដៃ ប្រមាណ ១៥ សង់ទីម៉ែត្រ ពីត្រចៀក មិនបង្កឲ្យមានបញ្ហាសុខភាពទេ។
– ទូរស័ព្ទដៃបន្តបញ្ចេញកាំរស្មីបើវាបើកឲ្យដំណើរការ ហេតុនេះ ពេលមិនប្រើប្រាស់ គួររក្សាទូរស័ព្ទដៃឲ្យឆ្ងាយពីរាងកាយ អាចដាក់វានៅក្នុងកាបូបដៃ ឬកាបូបស្ពាយក្រោយខ្នងក៏បាន។
– ស្រីៗមានផ្ទៃពោះ គួររក្សាទូរស័ព្ទដៃឲ្យឆ្ងាយ ខណៈអំឡុងពេលកំពុងបំបៅដោះកូន មិនគួរប្រើប្រាស់ទូរសព្ទមិនត្រូវប្រើទូរស័ព្ទដៃជាដាច់ខាត។
– ចំពោះក្មេង និងក្មេងជំទង់ មិនគួររក្សាទុកទូរស័ព្ទដៃនៅក្នុងបន្ទប់ដេកពួកគេនៅពេលយប់ទេ។ សម្រាប់ក្មេងប្រុស ទូរស័ព្ទដៃ គួរតែនៅឆ្ងាយពីហោប៉ៅខាងមុខ បើមិនដូចនោះទេ មេជីវិតឈ្មោះ អាចនឹងទទួលរងគ្រោះថ្នាក់។ ទោះករណីនេះ មិនត្រូវបានបញ្ជាក់ថា ពិតតាមលក្ខណៈវិទ្យាសាស្ត្រក៏ដោយ តែយ៉ាងណា ដើម្បីសុវត្ថិភាព គួរពិចារណាចំពោះរឿងនេះ។ សម្រាប់ក្មេងស្រី ទូរស័ព្ទដៃ មិនគួរនៅក្នុងអាវទ្រនាប់ ឬពីមុខសុដន់ឡើយ ធ្វើបែបនេះ ដើម្បីបង្ការមហារីកសុដន់។
– ប្រើទូរស័ព្ទដៃសម្រាប់ក្មេង អាចដាក់នៅជិតខ្លួនបាន ព្រោះសេវាទូរស័ព្ទប្រភេទនេះ ទាំងទូរស័ព្ទកុំព្យូទ័រ មិនបញ្ចេញកាំរស្មីឡើយ ហេតុនេះពួកអាចជាជម្រើសផ្សេងមួយទៀត។
និយាយរួម ឧបករណ៍បញ្ជូនទិន្នន័យ រវាង Wi-Fi និងកុំព្យូទ័រ គួរដាក់នៅកន្លែងឆ្ងាយពីមនុស្សម្នា ជាពិសេសក្មេងៗតែម្តង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ