បច្ចេកវិទ្យា

ប្រាក់ចំណូលរបស់ Samsung ឆ្លាក់ចុះជាងពាក់កណ្តាលនៅត្រីមាសទី ២ ក្នុងឆ្នាំ ២០១៩ នេះ

BY
Khmernote Media
August 5, 2019

គិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០១៩ នេះ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនមួយនេះបានឆ្លាក់ចុះប្រមាណជា ៥៦%។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះគិតត្រឹមត្រីមាសទី ២ ដូចគ្នា Samsung អាចរកប្រាក់ចំណូលបានរហូតដល់ ១៣,៣ ពាន់លានដុល្លារអាមេរិក​។ ដោយឡែកសម្រាប់ឆ្នាំ ២០១៩ នេះ គិតត្រឹមត្រីមាសទី ២ ដូចគ្នា ប្រាក់ចំនូលរបស់ Samsung មានត្រឹម ៥,៥៦ ពាន់លានដុល្លារតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Gsmarena បានឲ្យដឹងថា ការធ្លាក់ចុះប្រាក់ចំណូលនេះ គឺដោយសារតែតម្រូវការនៃការបញ្ជាទិញទូរស័ព្ទ Samsung មានការធ្លាក់ចុះ ហើយបន្ទះ Chip របស់ក្រុមហ៊ុន Samsung ហាក់គ្មានទីផ្សារខ្ពស់នោះទេនៅក្នុងឆ្នាំនេះ។

របាយការណ៍បានបង្ហាញផងដែរថា បើគិតតែពីប្រាក់ចំណូលនៃការលក់ទូរស័ព្ទមួយមុខគឺមានការធ្លាក់ចុះចំនួន ៤២% ហើយក្រៅពីនោះគឺជាការធ្លាក់ចុះនៃការលក់ផលិតផលផ្សេងៗទៀត។ ការធ្លាក់ចុះប្រាក់ចំណូលនេះគឺជាសញ្ញាអវិជ្ជមានមួយរបស់ក្រុមហ៊ុន Samsung ព្រោះថាប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលជាដៃគូប្រកួតប្រជែងដូចជាក្រុមហ៊ុន Huawei និង ក្រុមហ៊ុន Apple សុទ្ធតែកើនឡើងទាំងអស់៕

អត្ថបទ៖ ភក្តី

Share This Post: