ខ្មែរណូត

ស្វែងរក

  • សុខភាព

    ថៃត្រៀមប្តូរសៀវភៅពុម្ពទៅ E-Book ក្រោយសិស្សស្រីម្នាក់ ខូចឆ្អឹងខ្នងដោយកាតាបធ្ងន់​

    BY Khmernote Media August 5, 2019
    ថៃត្រៀមប្តូរសៀវភៅពុម្ពទៅ E-Book ក្រោយសិស្សស្រីម្នាក់ ខូចឆ្អឹងខ្នងដោយកាតាបធ្ងន់​

    រដ្ឋលេខាធិការ​​ក្រសួង​អប់​រំ​ថៃ លោក​ស្រី កាឡាយ៉ា សុផុនផានិច ​​កំពុង​ពិនិត្យ​មើល​សំណើ​​មួយ ដោយ​ជំនួស​សៀវភៅ​ពុម្ព​ក្រាស់​ៗ នៅ​ក្នុង​​កាតាប​សិស្ស​​​​កម្រិត​បឋម និង​មធ្យម​សិក្សា​ទូទាំងប្រទេស ​​គ្រប់​មុខទៅ​ជា សៀវភៅ​ឌីជីថល ឬ​ E-book វិញ​ ក្រោយ​មាន​បញ្ហា ទម្ងន់​របស់​សៀវភៅ​ទាំង​នោះ​ធ្ងន់ ហើយ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​ក្មេងស្រី ជា​សិស្សសាលា​ម្នាក់។

    តាម​សារព័ត៌មាន Bangkok ការ​លើក​នូវ​គំនិត​បែប​នេះ បន្ទាប់​ពី​មាន​ករណី​ ក្មេង​ស្រី​ថៃ​វ័យ​១៤​ឆ្នាំ​មួយ​រូប មក​ពី​ខេត្ត ខនកែន បាន​​ត្អួញ​ត្អែរ​ ថា​នាង​ឈឺ​ខ្នង​ រហូត​ធ្លាក់​ខ្លួន ឈឺ ហើយ​​ម្តាយ​របស់​នាង​ បាន​នាំ​ទៅ​ឆ្លុះ X-ray ក៏​ឃើញ​ថា កូន​ស្រី​កើត មាន​អាការៈ​វៀច​ឆ្អឹង​ខ្នង។

    ​​ម្តាយ​របស់​ក្មេង​ស្រី គឺ​លោក​ស្រី សូផាភ ឌីប៊ុនមី បាន​ប្រាប់​សារព័ត៍មាន​ថា កូន​ស្រី​របស់​អ្នក​ស្រី បើ​ពុំ​បាន​​​​​ឮ​មាន​ត្អូញ​ត្អែរ​ទេ អ្នក​ស្រី​ក៏​ពុំ​បាន​នាំ​មក​ពេទ្យ​ពិនិត្យ​មើល ហើយ​ក៏​ពុំ​បាន​ដឹង​ដែរ​ថា កូន​ស្រី​មាន​វៀច​ឆ្អឹង​ខ្នង ដូច​នេះ ក៏​បាន​ធ្វើ​សំណើ​នេះ​ឡើង។

    យ៉ាង​ណា​មិញ លោក​ស្រី​រដ្ឋាលេខាធិការ ក៏​បាន​តប​​ជា​​ជំហាន​ដំបូង​វិញ​ថា លោក​ស្រី​ត្រូវ​​ពិចារណារ ក៏​ដូច​ជា​សិក្សា​ពី ផល​ប៉ះ​ពាល់​លើ​សុខភាព​កុមារ ទៅ​លើ E-book វិញ​ផង​ដែរ ព្រោះ​វា​ក៏​រួម​ចំណែក​​នូវ ហានិភ័យ​សុខភាព​ ដូច​ជា​ភ្នែក​កុមារ​ត្រូវ​សម្លឹង​អេក្រង់​នោះ ហើយ​ការ​អង្គុយ​មើល E-book ក៏​មិន​ប្រសើរ​ជាង​សៀវភៅ​ពុម្ព​ប៉ុន្មាន​ដែរ ដូច​នេះ​ទើប​លោក​ស្រី ត្រូវ​ពិចារណារ​សិន។

    ទោះ​យ៉ាង​ណា លោក​ស្រី​សូផាភ ក៏​បាន​ស្នើ​សុំ​ឲ្យ​សាលា​កូន​ស្រី អនុញ្ញាត​ឲ្យ​នាង​ មាន​រទេះ​ដាក់​សំពៀត​កាតាប​សម្រាប់​អូស ពេល​ត្រឡប់​ទៅ​រៀន​សាលា​វិញ​ផង​ដែរ ហើយ​នឹង​រង់​ចាំ​ការ​សម្រេច​របស់​ លោក​ស្រី​រដ្ឋលេខាធិការ។

    គួរ​រំលឹក ដែរ​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​​ទេ ដែរ​មាន​ការ​​តវ៉ា​បែប​នេះ កន្លង​មក នៅ​ប្រទេស​ថៃ មាន​ករណី​ ​នេះ​ជា​​ច្រើន​ផង​ដែរ៕ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay