ដល់តែឆ្នាំ២០២១ ទើប iPhone មានមុខងារស្កេនក្រយៅដៃលើអេក្រង់ដូចគេដូចឯងដែរ
- August 6, 2019
ដើម្បីប្រជែងគ្នាដណ្ដើមយកប្រជាប្រិយភាពនៅក្នុងទីផ្សារទូរស័ព្ទ ក្រុមហ៊ុននីមួយៗបានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ តួយ៉ាងបើយោងតាមសារព័ត៌មានបច្ចេកវិទ្យា THEVERGE បានរាយការណ៍ថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ទូរស័ព្ទ iPhone នឹងបំពាក់នូវមុខងារថ្មីមួយគឺបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ទូរស័ព្ទផ្ទាល់ដែរហើយ។ យ៉ាងណាក្តី សេចក្តីរាយការណ៍ខាងលើនេះគឺគ្រាន់តែជាការវិភាគរបស់អ្នកជំនាញផ្នែកព័ត៌មានវិទ្យាប៉ុណ្ណោះ មិនមែនជាការប្រកាសផ្លូវការរបស់ក្រុមហ៊ុនឡើយ។
អ្នកជំនាញដែលធ្វើការវិភាគខាងលើនេះមានឈ្មោះថា Ming-Chi Kuo ហើយការវិភាគអំពីភាពរីកចម្រើនក្នុងវិស័យបច្ចេករបស់គាត់ភាគច្រើនមិនសូវខុសឡើយ។ ក្រៅតែពីបច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់នេះ iPhone ដែលផលិតនៅក្នុងឆ្នាំ ២០២១ Apple ក៏នៅតែមានបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ (Face ID) ដែលបច្ចេកវិទ្យាទាំង២នេះនឹងធ្វើដំណើររួមគ្នា ដើម្បីធ្វើឲ្យ iPhone កាន់តែមានសុវត្ថិភាព។
ក្រុមហ៊ុន Apple បានធ្វើការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យា ស្កេនក្រយៅដៃលើអេក្រង់នេះ តាំងពីឆ្នាំ២០១៧មកម្ល៉េស ដោយបានដាក់ពាក្យស្នើសុំប៉ាតង់សម្រាប់បច្ចេកវិទ្យានេះប្រើលើផលិតផលខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ Apple នៅតែមិនទាន់បញ្ចូលបច្ចេកវិទ្យានេះចូលទៅក្នុងផលិតផលណាមួយរបស់ខ្លួនឡើយ។ ដើម្បីដោះស្រាយបញ្ហានានាដូចជា ស៊ីថាមពលខ្លាំង, កន្លែងផ្ទុក sensor ស្កេនតូច, កំរាស់ sensor ក្រាស់ និងផលវិបាកផ្សេងៗក្នុងការផលិត ដូច្នេះក្រុមហ៊ុន Apple ទំនងជាប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយៅដៃ ultrasonic ដើម្បីដោះស្រាយបញ្ហាទាំងនោះ

អត្ថបទ៖ ភក្តី
- Share This Post:






