ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមត្ថកិច្ចឃាត់ខ្លួននិងណែនាំដល់ម្ចាស់ម៉ូតូដែលកែច្នៃដាក់បំពង់ស៊ីមាំងបំពងសម្លេង លឺខ្លាំងៗពេលជិះតាមផ្លូវ

    BY Khmernote Media August 6, 2019
    សមត្ថកិច្ចឃាត់ខ្លួននិងណែនាំដល់ម្ចាស់ម៉ូតូដែលកែច្នៃដាក់បំពង់ស៊ីមាំងបំពងសម្លេង លឺខ្លាំងៗពេលជិះតាមផ្លូវ

    ក្រុងសៀមរាប ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួល បានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ និងដោយមានការឯកភាព ពីលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ បានឃាត់ និងធ្វើការអប់រំណែនាំ ម្ចាស់ម៉ូតូ០១គ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំង ខុសបច្ចេកទេស នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប អោយយកបំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណៈបច្ចេសទេសដើមវិញ។

    យុវជនជាម្ចាស់ម៉ូតូ ខាងលើនេះ បន្ទាប់ពី មន្ត្រីនគរបាលមូលដ្ឋានយើង បានធ្វើការអប់រំណែនាំ ហើយសាមីខ្លួនបានយក បំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណះបច្ចេសទេសដើមវិញហើយនោះ ត្រូវបានអញ្ញាត អោយត្រឡប់ទៅផ្ទះវិញហើយរួមជាមួយម៉ូតូផងដែរ ។ សូមជម្រាបថា សកម្មភាពខាងលើនេះ នឹងត្រូវបាន មន្ត្រីនគរបាលក្រុងសៀមរាប អនុវត្តជាប្រចាំ ដើម្បីឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ៕

    ប្រភព ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay