Apple នឹងបញ្ចេញ iPhone ស៊េរីថ្មី3ម៉ូដែលដំណាលគ្នាតែម្តង នៅដើមខែក្រោយនេះ
- August 15, 2019
យោងតាមប្រភពព័ត៌មានចក្រភពអង់គ្លេសបានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីបំផុតលើលោក Apple គ្រោងនឹងដាក់លក់ទូរស័ព្ទម៉ូដែលថ្មីចំនួន៣ប្រភេទដំណាលគ្នាហើយនាដើមខែកញ្ញាខាងក្រោយនេះ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថាក្រុមហ៊ុននឹងពន្យាពេលដើម្បីដាក់លក់ម៉ូដែលប្រភេទតម្លៃធូរថ្លៃរបស់ខ្លួនមួយផងដែរ។
កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Apple ក្នុងខែកញ្ញាដូចគ្នាបានប្រកាសដាក់លក់ជាផ្លូវការនូវម៉ូដែល iPhone 8 និង 8 Plus ប៉ុន្តែរហូតដល់ខែវិច្ឆិកាទើបខ្លួនបានប្រកាសលក់ម៉ូដែលធូរថ្លៃជាងគេមួយគឺiPhone X។
ស្រដៀងគ្នានេះនាឆ្នាំ២០១៨កន្លងទៅ Apple បានដាក់លក់ម៉ូដែល iPhone XS និង XS Max ក្នុងខែកញ្ញាដដែល ប៉ុន្តែគឺដូចទៅនឹងឆ្នាំ២០១៧ ម៉ូដែលមួយទៀត ដែលមានតម្លៃធូរថ្លៃជាងគេគឺ iPhone XR ត្រូវបានប្រកាសលក់ក្នុងរយៈពេល១ខែក្រោយមកពោលគឺក្នុងខែតុលា។
ប៉ុន្តែឆ្នាំ២០១៩នេះអ្នកឃ្លាំមើល និងជំនាញបានជឿជាក់ថា Apple នឹងមិនប្រើយុទ្ធសាស្ត្រដដែលនេះទៀតឡើយដោយនឹងប្រកាសដាក់លក់ម៉ូដែលថ្មីម្តងទាំង៣ប្រភេទតែម្តងក្នុងពេលដំណាលគ្នាជាមិនខាន ហើយតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា iPhone ស៊េរីថ្មីដែលគ្រោងនឹងបញ្ចេញនោះមាន iPhone 11, iPhone 11 Pro និង iPhone 11R៕

អត្ថបទ៖ Lee
- Share This Post:






