បច្ចេកវិទ្យា

iPhone ស៊េរីថ្មីនៅក្នុងឆ្នាំនេះអាចនឹងមានឈ្មោះខុសប្លែកពី iPhone មុនៗ

BY
Khmernote Media
August 15, 2019

បរទេស: ខណៈដែលគ្រប់គ្នានៅក្នុងទីផ្សារកំពុងរងចាំការបង្ហាញខ្លួនរបស់ទូរសព័្ទម៉ូដែលថ្មីទាំង៣ស៊េរីរបស់ក្រុមហ៊ុន Apple ដែលនឹងបង្ហាញខ្លួននៅដើមខែកញ្ញាខាងមុខនេះ អ្វីដែលគួរឲ្យកាន់តែទន្ទឹងខ្លាំងទៀតនោះគឺឈ្មោះរបស់ពួកវាទាំងបីផងដែរ។

មានការលើកឡើង និងទាយទុកជាមុននូវឈ្មោះរបស់ទូរសព័្ទទាំងបីនោះរហូតមក ជាពិសេសសម្រាប់ក្រុមហ៊ុន ដែលជំនាញខាងផលិតស្រោមទូរស័ព្ទ និងតាមរយៈប្រភពព័ត៌មានផ្សេងៗ។ មួយក្នុងចំណោមនោះគឺក្រុមហ៊ុន ESR ដែលជាក្រុមហ៊ុននិយមលក់ស្រោមទូរស័ព្ទរបស់ iPhone នាពេលកន្លងមក ជាពិសេសទំនិញរបស់ខ្លួនគឺត្រូវបានលក់ដាច់ខ្លាំងលើគេហទំព័រ Amazon បានបង្ហាញការទស្សទាយរបស់ខ្លួនទៅលើឈ្មោះស៊េរីទូរស័ព្ទទាំងបីនោះដូចជា‘iPhone 11’, ‘iPhone 11 Pro’និង ‘iPhone 11 Pro Max។

ឈ្មោះទាំង៣នេះដំបូងឡើងត្រូវបានគេបានឃើញចេញផ្សាយដោយកាសែត iPhonesoft.fr របស់ប្រទេសបារាំង ប៉ុន្តែក្រោយមកក្រុមហ៊ុន ESR បានថែមទាំងបង្ហាញជាតារាងបញ្ជីស្រោមទូរស័ព្ទរបស់ខ្លួនរួចជាស្រេចសម្រាប់ការមកដល់របស់ iPhone ទាំង៣ស៊េរី។ ស្រោមទូរស័ព្ទរបស់ ESR ដែលមានស្លាកសញ្ញា iPhone ផង ដោយខ្លះធ្វើពីស្បែក និងខ្លះទៀតធ្វើពីកញ្ចក់ថ្លាផងកំពុងទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតពីអ្នកប្រើប្រាស់ទាំងឡាយដែលកំពុងរងចាំដូចគ្នានោះ៕

អត្ថបទ៖ Lee

Share This Post: