បច្ចេកវិទ្យា

Mate X ស្មាតហ្វូនអេក្រង់បត់របស់ Huawei ពន្យាពេលចេញលក់ម្តងទៀត

BY
Khmernote Media
August 17, 2019

បរទេស៖ យោងតាមប្រភពព័ត៌មាន theverge ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទូរសព័្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ដែលអាចបត់អេក្រង់បាននោះ គឺ Mate X នឹងត្រូវការពេលវេលាបន្ថែមទៀតក្នុងការចេញប្រកាសលក់ជាផ្លូវការ ក្រោយការអះអាងរបស់ក្រុមហ៊ុនថ្លែងប្រាប់ទៅកាន់ក្រុមការងារព័ត៌មានរបស់ TechRadar នាពេលកន្លងមក។

Huawei បានបញ្ជាក់ថា វាជារឿងមិនអាចទៅរួចឡើយ ដែលទូរស័ព្ទអាចបត់បានប្រភេទ Mate X នេះនឹងអាចបង្ហាញខ្លួនជាផ្លូវការនាខែកញ្ញាខាងមុខនេះ ទោះបីជាខ្លួនបានពន្យាពេលម្តងរួចមកហើយពីកាលវិភាគចាស់ ដែលត្រូវបានប្រកាសថាធ្វើឡើងតាំងតែពីខែមិថុនាមកម្ល៉េះ។ ប្រភពដដែលនេះបានសរសេរទៀតថា ទោះបីជាបានត្រឹមបញ្ជាក់ថា Mate X នឹងត្រូវដាក់បង្ហាញជាផ្លូវការក្នុងឆ្នាំនេះក្តី ប៉ុន្តែទោះជាយ៉ាងណាស្មាតហ្វូនមួយនេះទំនងជាមិនអាចចេញលក់មុនខែវិច្ឆិកាបាននោះទេ។

TechRadar វិញបានសរសេរដែរថា ក្រុមហ៊ុនហាក់ដូចជាបានលាក់បាំងលើមូលហេតុពិតនៃការពន្យាពេលជាច្រើនលើកនេះទំនងជាមិនចង់ធ្វើឲ្យមានភាពអាម៉ាសដូចទៅនឹង Samsung លើប្រភេទទូរសព័្ទបត់បានដូចគ្នានេះដែរ៕

អត្ថបទ៖ Lee

Share This Post: