ខ្មែរណូត

ស្វែងរក

  • សុខភាព

    លោកយាយជនជាតិថៃវ័យ ១០០ឆ្នាំ ប្រាប់ពីអាថ៌កំបាំងជួយឲ្យអាយុវែង

    BY Khmernote Media August 19, 2019
    លោកយាយជនជាតិថៃវ័យ ១០០ឆ្នាំ ប្រាប់ពីអាថ៌កំបាំងជួយឲ្យអាយុវែង

    លោក​យាយ​ជន​ជាតិ​ថៃ មក​ពី​ខេត្ត​ភិស្ណុលោក មាន​របប​លក់​ចេក​ចៀន នឹង​ធ្លាប់​​ចែក​​​​ចេក​ចៀន ទៅ​ដល់​អតិថិជន​​ខ្លួន អបអរ​ខួប​ ១០០​ឆ្នាំ កាល​ពេល​ថ្មី​ៗ បាន​ចែក​រំលែក​ បទ​ពិសោធន៍​មួយ​ចំនួន​ ជួយនាំ​ឲ្យ​លោក​យាយ​មាន​សុខភាព​រឹង​មាំ នៅ​ប្រកប​របរ​លក់​ដូរ​បាន​ធម្មតា។

    តាម​សារព័ត៌មាន​ថៃ Thai Residents លោក​យាយ​ឈ្មោះ​ថា ចាំ​ឡង មុខ​របរ​លក់​ចេក​ចៀន គឺល្បី​ពេញ​​ខេត្ត​​ភិស្ណុលោក ហើយ​ថែម​ទាំង​​ត្រូវ​​គេ​ចំណាំហៅ​ យាយចេក​ចៀនឥ ៩៩ ​ឆ្នាំ ព្រោះ​លោក​យាយ​ មាន​អាយុ​ច្រើន។

    បើ​តាម​បទ​ពិសោធន៍​ លោក​យាយ​វ័យ ​១០០​ឆ្នាំ​ មូល​ហេតុ​ជួយ​ឲ្យលោក​យាយ នៅ​មាំ អាច​ប្រកប​ការងារ​លក់​ដូរ​បាន​ធម្មតា ​ក៏​ព្រោះ​ លោក​យាយ ចូលចិត្ត​ញ៉ាំ​បន្លែ ពិសេស​បន្លែ​ស្ងោរ និង​ត្រី ក្នុង​ម្ហូប​ថៃ​ច្រើន​មាន នឹងញ៉ាំ​ទឹក​បាន​ច្រើន​ទៀត​ផង។ លើស​ពី​នេះ​ ទម្លាប់​ដើរ​ ដូច​ទៅ​នឹង​ហាត់​ប្រាណ​ ព្រោះ​ពេល​លោក​យាយចេញ​ដំណើរ​ពី​ផ្ទះ ទៅ​លក់​ដូរ ចម្ងាយ​ប្រមាណ​ ១​គីឡូម៉ែត្រ​ រៀង​រាល់​ថ្ងៃ ហើយ​ជាង​នេះ លោក​យាយ សប្បាយ​ចិត្ត​រៀង​រាល់​ថ្ងៃ ពុំ​ធ្លាប់ធ្វើ​អារម្មណ៍​ខ្លួន​សៅហ្មងច្រើនឡើយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay