បច្ចេកវិទ្យា

ត្រៀមលុយហើយនៅ? Apple អាចនឹងចេញលក់ទូរស័ព្ទ iPhone 11 នៅថ្ងៃទី ១០ ខែកញ្ញានេះហើយ

BY
Khmernote Media
August 20, 2019

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple ទើបតែបានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួនកាលពីពេលថ្មីៗនេះគឺប្រព័ន្ធប្រតិបត្តិការណ៍ iOS 13។ វត្តមានរបស់ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះធ្វើឲ្យគេគិតថា គឺសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone 11 ដែលនឹងចេញលក់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ​បើយោងតាមសារព័ត៌មាន Gsmarena វិញបានចុះផ្សាយដោយធ្វើការព្យាករណ៍ថា វត្តមានរបស់ iPhone 11 អាចនឹងមានលើទីផ្សារក្នុងថ្ងៃទី ១០ ខែ កញ្ញាខាងមុខនេះហើយ។

ការព្យាករណ៍នេះបានធ្វើឡើងដោយផ្អែកទៅលើព្រឹត្តិការណ៍ក្នុងឆ្នាំចាស់ៗរបស់ក្រុមហ៊ុន Apple ពោលគឺក្រោយពេលក្រុមហ៊ុនបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ថ្មីបន្តិច ក្រុមហ៊ុននឹងបន្តចេញលក់ទូរស័ព្ទសេរីថ្មីដែរ។ គេនៅចាំបានថាកាលពីឆ្នាំមុនក្រុមហ៊ុន Apple បានបញ្ចេញលក់នូវទូរស័ព្ទសេរីថ្មីរបស់ខ្លួននៅថ្ងៃទី ១២ ខែកញ្ញាផងដែរ។ សូមបញ្ជាក់ជូនថា មានអតិថិជនជាច្រើនកំពុងរង់ចាំវត្តមានទូរស័ព្ទ iPhone 11 ជាខ្លាំង ហើយទូរស័ព្ទម៉ូដែលនេះត្រូវបានគេរាយការណ៍ថានឹងមាន ៣ ជម្រើសគឺ  iPhone 11, iPhone 11R និង iPhone 11 Max៕

អត្ថបទ៖ ភក្តី

Share This Post: