បច្ចេកវិទ្យា

Tim Cook លើកឡើងថា ការដំឡើងពន្ធបន្ថែមរបស់លោក Trump ធ្វើឲ្យ Apple ប្រកួតចាញ់ Samsung

BY
Khmernote Media
August 20, 2019

បរទេស:កាលពីសប្តាហ៍មុននេះ លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់អាមេរិក Apple លោក Tim Cook បានទទួលទានអាហាររួមគ្នា ដើម្បីពិភាក្សាការងារមួយចំនួនជាពិសេសគោលការបន្ថែមពន្ធទៅលើក្រុមហ៊ុនរបស់ខ្លួន។

នៅក្រោយកិច្ចប្រជុំគ្នាលើកនេះលោកប្រធានាធិបតិអាមេរិក Donald Trump បានធ្វើការថ្លែងទៅកាន់អ្នកកាសែតថា លោកបានពិភាក្សាគ្នាជាមួយនឹងលោក Tim Cook ជាពិសេសទៅលើបញ្ហាប៉ះពាល់ទាំងឡាយ ចំពោះគោលនយោបាយបន្ថែមពន្ធលើតម្លៃរបស់ផលិតផលក្រុមហ៊ុន Apple។

លោក Cook ហាក់បីដូចជាបានសម្តែងអារម្មណ៍មិនសប្បាយចិត្តឡើយ ចំពោះបញ្ហានេះហើយ លោកបានថ្លែងត្រង់ៗទៀតថា វាគឺជារឿងដ៏លំបាកសម្រាប់ក្រុមហ៊ុន Apple ក្នុងការបង់ពន្ធលើផលិតផលទាំងឡាយរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិននោះ ព្រោះថាដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើនមិនបានធ្វើការបង់ពន្ធក្នុងកម្រិតដូចគ្នានោះទេក្នុងនោះដូចជាក្រុមហ៊ុន Samsung ជាដើម ដែលការផលិតផលភាគច្រើនរបស់គេគឺមានប្រភពដើមនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ Lee

Share This Post: