ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    នោះ! ទើបប្រកាសចេញលក់ម្សិលមិញសោះ ឥឡូវ Huawei P20 អាចនឹងមិនមានមុខនៅលើទីផ្សារសហរដ្ឋអាមេរិចឡើយ…

    BY Khmernote Media March 28, 2018
    នោះ! ទើបប្រកាសចេញលក់ម្សិលមិញសោះ ឥឡូវ Huawei P20 អាចនឹងមិនមានមុខនៅលើទីផ្សារសហរដ្ឋអាមេរិចឡើយ…

    កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានសម្រេចប្រកាសទាក់ទងទៅនឹងស្មាតហ្វូន P20 និង P20 Pro របស់ខ្លួន ដែលគេស្គាល់ថាជាម៉ូដែលកំពូល។ ដោយឡែក ទាក់ទងទៅនឹងម៉ូដែលកំពូលនេះ យើងនៅមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមហ៊ុនចែកចាយផ្សេងៗ ក្នុងសហរដ្ឋអាមេរិចនឹងយកស្មាតហ្វូននេះដើម្បីលក់ក្នុងទីផ្សារ រឺយ៉ាងណា។

    ជាការពិតណាស់ វាអាចជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្ដែមិនមែនជាអ្វីដែលប្លែកឡើយ ព្រោះកាលពីជំនាន់ Huawei Mate 10 គឺធ្លាប់មានបញ្ហាម្ដងរួចហើយជាមួយនឹងរាជរដ្ឋាភិបាលសហរដ្ឋអាមេរិច។ ដូចនេះ សម្រាប់ម៉ូដែលបន្ដរបស់ត្រកូល P យើងនៅមិនទាន់ដឹងនៅឡើយទេថា តើទីផ្សារសហរដ្ឋអាមេរិចនឹងអាចនាំចូលស្មាតហ្វូននេះបាន រឺអត់។

    គួរបញ្ជាក់ផងដែរថា ចំពោះម៉ូដែល Mate 9 របស់ក្រុមហ៊ុន Huawei ត្រូវបានចលាចលលក់ពាសពេញទីផ្សាររបស់សហរដ្ឋអាមេរិច ហើយលក្ខខណ្ឌនេះ ក៏នឹងអាចនៅតែប្រើប្រាស់សម្រាប់ត្រកូល P ដែរ ពោលគឺក្រុមហ៊ុន Huawei នឹងធ្វើតាមលក្ខខណ្ឌដែលអាចទៅរួច ដើម្បីទទួលបានសិទ្ធអនុញ្ញាតទីផ្សារក្នុងប្រទេសនោះបាន។ ទោះជាយ៉ាងណា បញ្ហាជាច្រើនរវាងរដ្ឋាភិបាលប្រទេសទាំងពីរ (ចិន និងសហរដ្ឋអាមេរិច) គឺនៅតែបន្ដ ហើយមនុស្សជាច្រើនសង្ឃឹមថា ដំណោះស្រាយ និងការផ្លាស់ប្ដូរនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។

    Fu

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay