iPhone X RED (ពណ៌ក្រហម)? សង្ស័យទប់ចិត្តមិនបានទៀតហើយ… (មានវីដេអូ)
- March 28, 2018
ក្នុងឆ្នាំនេះតែម្ដង យើងទទួលបានពាក្យចចាមអារាមជាច្រើនដែលលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការចេញលក់ iPhone X ពណ៌ថ្មី ដែលគេជឿថាជាពណ៌មាស Blush Gold។ ទាក់ទងទៅនឹងពណ៌មាស គឺធ្លាប់មានច្រើនហើយពីមុន ឯអតិថិជនក៏មិនសូវជាចូលចិត្តពណ៌នេះទៀតដែរ ដូចនេះក្រុមហ៊ុនអាចនឹងចេញលក់ពណ៌ផ្សេងដែលទទួលបានការចាប់អារម្មណ៍ស្រាប់។
កាលពីឆ្នាំ2017 ក្រុមហ៊ុន Apple បានចេញលក់ផលិតផលជាច្រើនដែលមានពណ៌ក្រហម ពោលគឺសូម្បីតែ iPhone 7 Plus របស់ខ្លួន។ ដោយឡែក ក្នុងឆ្នាំនេះអតិថិជនជាច្រើនបានយល់ឃើញថា Apple អាចនឹងចេញលក់ពណ៌ក្រហមនេះសារជាថ្មីម្ដងទៀត ដែលភ្ជាប់មកជាមួយនឹង iPhone X។ ទោះជាយ៉ាងណា យើងរងចាំមើលទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ យើងទទួលបានវីដេអូថ្មីមួយពីលោក Martin Hajek ជា Designer មួយរូបដែលក្នុងវីដេអូគឺមានបង្ហាញពីផលិតផល iPhone X RED (ពណ៌ក្រហម) មួយជុំតួខ្លួនតែម្ដង។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
Fu
ប្រភព៖ iphonehacks
- Share This Post:






