បច្ចេកវិទ្យា

លេចលឺដំណឹងថា ក្រុមហ៊ុន Apple កំពុងសម្ងំធ្វើតេស្តសាកល្បង iPhone ស៊េរីថ្មី ដែលអាចបត់បាន

BY
Khmernote Media
August 21, 2019

The Sun Tech ដែលបានចេញផ្សាយនៅថ្ងៃពុធទី២១ ខែសីហានេះ បានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិក Apple ទំនងជាកំពុងធ្វើតេស្តសាកល្បងលើម៉ូដែល iPhone ស៊េរីថ្មីបំផុតរបស់ខ្លួនមួយទៀត ដែលជឿជាក់ថាអាចបត់ចូលគ្នាបាន ហើយគំនិតដ៏អស្ចារ្យនេះក៏មានទាំងការបែកធ្លាយរូបរាងរបស់វាផងដែរ។

អ្នករចនាម្នាក់បានធ្វើការសើចចំអកវីដេអូ 3D ដែលនិយាយអំពីគំនិតបង្កើតទូរស័ព្ទ iPhone ម៉ូដែលថ្មី ដែលមានអេក្រង់អាចបត់បាន ហើយជឿជាក់ថា វានឹងមានទំហំធំជាងទ្វេដងទៅនឹងទូរស័ព្ទ iPhone ធម្មតាឬប្រហែលទៅនឹង Tablet។ ប្រភពដដែលបានសរសេរទៀតថា ម៉ូដែលថ្មីនេះនឹងអាចការប្រែប្រួលទៅលើឈ្មោះរបស់វាផងដែរគឺពី iPhone ទៅជា iFold វិញ។

ក្នុងឆ្នាំ២០១៩នេះមានក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានខំប្រឹងធ្វើការផ្លាស់ប្តូរស្មាតហ្វូនបច្ចុប្បន្នទៅក្នុងបដិវត្តថ្មីគឺជាស្មាតហ្វូនដែលអាចបត់បានក្នុងនោះមានដូចជាក្រុមហ៊ុន Samsung​ និង Huawei មិនតែប៉ុណ្ណោះក៏មានដូចជាក្រុមហ៊ុនតូចៗទៀតដូចជា TCL និង Royole ផងដែរ៕

អត្ថបទ៖ Lee

Share This Post: