បច្ចេកវិទ្យា

Apple Card មិនមែនគ្រាន់តែជាកាតឥណទានប៉ុណ្ណោះទេ វាជាអាវុធសំងាត់របស់ Apple ដើម្បីលក់ទូរស័ព្ទ iPhone ឱ្យបានច្រើន

BY
autoadmin
August 22, 2019

យោងតាមការចុះផ្សាយរបស់ Business Insider បានឱ្យដឹងថា កាតអេបផល​ (Apple Card) ដែលជាកាតឥណទានដំបូងបង្អស់ និងផលិតផលថ្មីចុងក្រោយបំផុតរបស់ Apple មានដាក់ឱ្យអតិថិជនអាមេរិកទាំងអស់ប្រើប្រាស់បានក្នុងសប្តាហ៍នេះ។ ខណៈដែលអ្នកប្រើប្រាស់ដំបូងបានកោតសរសើរចំពោះភាពងាយស្រួលរបស់ Apple Card ក៏មានការផ្តល់យោបល់ត្រឡប់មកវិញ លើការចំណាយ និងការសង្កត់ធ្ងន់លើសុវត្ថិភាព និងភាពឯកជន។ ហើយអ្នកខ្លះជឿថា Apple ធ្វើប័ណ្ណឥណទាននេះមានន័យថា ក្រុមហ៊ុនកំពុងអស់គំនិត ឬបាត់បង់គំនិតច្នៃប្រឌិតថ្មី។

Apple Card ការពិតទៅគឺជាភាពច្នៃប្រឌិតថ្មីមួយរបស់ក្រុមហ៊ុន ដោយសារ Apple បានដកចេញនូវចំណុចធំបំផុតមួយចំនួនរវាងកាតឥណទាន និងអតិថិជន។ ការចុះឈ្មោះមានភាពងាយស្រួល, រង្វាន់ផ្តល់ជូនតាមរបៀបងាយៗ, សេវាកម្មអតិថិជនគឺល្បីដាច់គេ និងប្រើដោយភាពងាយស្រួលមិនថាអ្នកទិញទំនិញ ឬបង់លុយនោះទេ។ លើសពីនេះទៀត Apple ប្រើម៉ាស៊ីន ដើម្បីសិក្សាកត់ចំណាំការទិញរបស់អ្នក និងមើលឃើញពីប្រតិបត្តិការជាវរបស់អ្នក ដូច្នេះអ្នកអាចយល់ថាអ្នកចំណាយប្រាក់លើអ្វីខ្លះ។ អ្វីដែលជាចំណុចសំខាន់មួយទៀតគឺថា ភាពងាយស្រួលទាំងនេះវានឹងក្លាយជាអាវុធសម្ងាត់របស់ Apple ក្នុងការលក់ទូរស័ព្ទ iPhone ឱ្យបានកាន់តែច្រើន៕

អត្ថបទ​៖ លីដា

Share This Post: