បច្ចេកវិទ្យា

ដឹងថ្ងៃដែល Andriod 10 បង្ហាញខ្លួនជាផ្លូវការហើយ

BY
Khmernote Media
August 28, 2019

យោងតាមសារព័ត៌មាន The Phonearena ចេញផ្សាយបានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Android គឺ Android 10 នឹងត្រៀមបង្ហាញខ្លួនជាផ្លូវការហើយនាថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ។ បើទោះបីជាវាមានរយៈពេលខ្លីទៀតប៉ុណ្ណោះចាប់រាប់ពីថ្ងៃនេះទៅ ប៉ុន្តែវានឹងទាមទារពេលវេលាច្រើនបន្តិចសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូននានា ដើម្បីធ្វើការ update ដំឡើងនៅលើឧបករណ៍របស់ខ្លួនបាន។

ប្រភពដដែលបានសរសេរទៀតដែរថា ដំណឹងនេះគឺមានភាពកាន់តែច្បាស់លាស់កាន់តែខ្លាំង ខណៈភ្នាក់ងារឯករាជ្យផ្នែកការងារគាំទ្ររបស់ក្រុមហ៊ុន Google បានធ្វើការបញ្ជាក់មកកាន់គេហទំព័រនេះថា ប្រតិបត្តិការថ្មីនេះអាចនឹងបញ្ចេញនៅលើស្មាតហ្វូន Pixel ក្នុងអំឡុងប្រមាណ៨ថ្ងៃខាងមុននេះ។

Android 10 នឹងអាចប្រើប្រាស់បានជាមួយនឹងប្រភេទឧបករណ៍ Pixel ជាច្រើនដូចជា Pixel 3/3XL, 3a/3a XL និងប្រភេទ Pixel ចាស់ៗដូចជា Pixel  2/2 XL ផងដែរ។ លើសពីនេះសូម្បីតែប្រភេទឧបករណ៍ Pixel ជំនាន់ដំបូង និង Pixel XL ដែលមានអាយុកាល២ឆ្នាំទៅហើយក្តីក៏អាចដំណើរការជាមួយនឹងប្រតិបត្តិការថ្មីនេះបានដែរ៕

អត្ថបទ៖ Lee

Share This Post: