តេស្ត OnePlus 7 Pro ជាមួយ 5G នៅក្រុងញូវយ៉កបង្ហាញថា ល្បឿនលឿនខ្លាំងជាង 4G ដាច់ តែមិនលឿនខ្លាំងដល់ស្មាតហ្វូននេះឡើយ
- August 28, 2019
កាលពីដើមខែសីហា កន្លងទៅក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណេត Sprint របស់អាមេរិកបានធ្វើការអះអាងហើយថា នឹងចាប់ផ្តើមដំណើរការអ៉ិនធឺណេត 5G របស់ខ្លួនជាមួយនឹងទូរស័ព្ទ OnePlus ជាលើដំបូង។ ដូចដែលការសន្យានៅថ្ងៃពុធ ទី២៨ ខែសីហានេះ សេវាអ៉ិនធឺណេត 5G ពិតជាបានដំណើរការនៅលើទូរស័ព្ទ OnePlus Pro 7។
TechRadar បានចាប់ផ្តើមការធ្វើតេស្តមួយភ្លាមដែរនៅលើទូរស័ព្ទនេះក្នុងបរិវេណទីក្រុងញូវយ៉កព្រមទាំងទីក្រុងផ្សេងទៀតដូចជាវ៉ាស៊ិនតោនជាដើម។ ការធ្វើតេស្តបានបង្ហាញថា ល្បឿនអ៉ិនធឺណេត 5G មានទៅដល់ 400Mbps គឺលឿនខ្លាំងជាង 4G LTE ប៉ុន្តែអ្វីដែលជាការរំពឹងទុកកន្លងមកនោះគឺល្បឿន 1Gbps សម្រាប់បច្ចេកវិទ្យា 5G នេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើល្បឿនអ៉ិនធឺណេត 5G របស់ Sprint ជាមួយនឹង OnePlus Pro 7 នោះគឺវាមិនអាចប្រៀបធៀបទៅនឹងល្បឿនរបស់ Galaxy S10 5G ដែលកន្លងមកធ្លាប់ត្រូវបានក្រុមការងារ TechRadar បានធ្វើតេស្តនៅទីក្រុងឈីកាហ្គោជាមួយនឹងក្រុមហ៊ុន Verizon 5G នោះទេ។ Galaxy S10 5G អាចទទួលបានល្បឿនអ៉ិនធឺណេតដល់កម្រិតកំពូលគឺ 1.4Gbps ឯណោះ៕

អត្ថបទ៖ Lee
- Share This Post:






