បច្ចេកវិទ្យា

ហ្គេមតុក្តតាស៊ីផ្សិត Mario Kart Tour នឹងអាចលេងបាននៅលើទូរស័ព្ទនៅខែក្រោយនេះហើយ

BY
Khmernote Media
August 29, 2019

ទីបំផុតទៅក្រុមហ៊ុន Nintendo បានប្រកាសកាលបរិច្ឆេទនៃការបញ្ចេញហ្គេមទូរស័ព្ទ Mario Kart Tour ជាផ្លូវការហើយគឺនៅថ្ងៃទី ២៥ ខែ កញ្ញាខាងមុខនេះ។ Mario Kart Tour នឹងមានវត្តមានទាំងនៅក្នុង App Store និង Google Play សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Android និង iOS អាចទាញយកមកលេងបានដោយសេរី។ យ៉ាងណាក្តី នៅក្នុងកម្មវិធីហ្គេមនោះក៏មានបន្ថែមជម្រើសឲ្យអ្នកប្រើប្រាស់ទាំងអស់អាចប្រើលុយទិញនូវរបស់មួយចំនួនផងដែរប្រសិនបើពួកគេត្រូវការ តែបើកពួកគេមិនចង់ទិញនោះទេក៏នៅតែអាចលេងហ្គេមនេះបានជាធម្មតាដែរ។

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Phonearena បានឲ្យដឹងថា ដើម្បីលេងហ្គេម  Mario Kart Tour លោកអ្នកត្រូវបង្កើតគណនី Nintendo Account មួយជាមុនសិនដើម្បីអាចចុះឈ្មោះហ្គេមបាន ហើយនៅពេលលេងហ្គេមលោកអ្នកត្រូវភ្ជាប់ជាមួយនឹងអ៊ីនធឺណិត។ ហ្គេម Mario Kart Tour សម្រាប់ទូរស័ព្ទដៃនឹងផ្តល់ជម្រើសឲ្យលោកអ្នកអាចជ្រើសរើសអ្នកបើកបរ រទះ ទីក្រុងសម្រាប់លេង និងឧបករណ៍ផ្សេងទៀតតាមដែរលោកអ្នកចង់បាន។ សូមកុំឲ្យខកខានណា ថ្ងៃទី ២៥ ខែ កញ្ញាខាងមុខនេះ ទាញយកហ្គេមដ៏អស្ចារ្យនេះលេងទាំងអស់គ្នាដោយសេរី៕

អត្ថបទ៖ ភក្តី

Share This Post: