ខ្មែរណូត

ស្វែងរក

  • សុខភាព

    Facebook ធ្វើឲ្យអ្នកប្រើប្រាស់ស្ត្រេស ហើយបើបន្ដប្រើទៀត នឹងនាំឲ្យញៀន

    BY Khmernote Media August 29, 2019
    Facebook ធ្វើឲ្យអ្នកប្រើប្រាស់ស្ត្រេស ហើយបើបន្ដប្រើទៀត នឹងនាំឲ្យញៀន

    ការប្រើបណ្ដាញ​សង្គម​ញឹកញាប់ ដូចជា Facebook ឬ Instagram បង្កឲ្យ​អ្នកប្រើប្រាស់ ជួប​បញ្ហា​ស្ត្រេស​យ៉ាងខ្លាំង ដែល​គេហៅ​ថា “Techostress”។ សម្រាប់​អ្នកប្រើប្រាស់ដែល​ជួប​បញ្ហា​ស្ត្រេស ហើយ​បន្ដ​ប្រើ​បណ្ដាញ​សង្គម​ដដែល​នេះ នឹង​នាំ​ឲ្យ​ពួកគេ​ញៀន។

    ក្រុម​អ្នក​ជំនាញ IT សាកលវិទ្យាល័យ Lancaster របស់​ចក្រភព​អង់គ្លេស បាន​សិក្សា​លើ​អ្នកប្រើប្រាស់ Facebook ចំនួន ៤៤៤​នាក់។ អ្នកជំនាញ បាន​ពិនិត្យ និង​ប្រទះ​ឃើញ​ទម្រង់ Technostress ចំនួន ២​ប្រភេទ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម។

    ប្រភេទ Technostress ទី១ ពាក់ព័ន្ធ​នឹង​ក្រុម​អ្នកប្រើប្រាស់ ដែល​បាន​ចាកចេញ​ពី Facebook ចំណាយ​ពេល​តិច​លេង Facebook ឬ​ងាកទៅ​ចំណាយ​ពេល​ជាមួយ​គ្រួសារ ឬ​ពួកម៉ាក​វិញ។ ប្រភេទ Technostress ទី២ ពាក់ព័ន្ធ​នឹង​អ្នកប្រើប្រាស់ Facbook ញឹកញាប់ ប៉ុន្ដែ​ពួកគេ​នៅ​បន្ត​សកម្មភាព​ជាច្រើន ក្នុង​ទម្រង់​បណ្ដាញ​សង្គម​ដដែល​នេះ ទោះបី​ពួកគេ​ស្ត្រេស​ក៏ដោយ។

    អ្វីដែល​អ្នកស្រាវជ្រាវ កង្វល់ គឺ​ក្រុម Technostress ទី២ ព្រោះ​វាហាក់ដូច​ជា​ប្រឆាំង​នឹង​វិចារណញ្ញាណ ដែល​អ្នកប្រើប្រាស់ Facebook នៅ​បន្ដ​ប្រើប្រាស់​​ទៀត ទោះបី​បណ្ដាញ​សង្គម​មួយ​នេះ បាន​បណ្ដាល​ឲ្យ​ស្ត្រេសក៏ដោយ។ អ្នកស្រាវជ្រាវ បន្ថែម​ថា នេះដោយសារ Facebook ផ្ដល់ Tool​ ​ជាច្រើន ដូច្នេះ​អ្នកប្រើប្រាស់ អាច​ជួប​បញ្ហា​ស្ត្រេស តែ​ក៏អាច​កាត់​បន្ថយ​បញ្ហា​ស្ត្រេស​ផងដែរ ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ។

    ជាលទ្ធផល ការ​បន្ដ​ស្ថិតនៅ​ក្នុង​បរិស្ថាន Facebook មិន​ចាកចេញ​ដូច្នេះ នឹង​នាំឲ្យ​អ្នក​ប្រើប្រាស់ញៀន Facebook។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay