Apple បង្ហាញប្រអប់ដាក់កាស AirPods មានច្រើនជម្រើស ច្រើនពណ៍ មានរូបតុក្កតាខ្ចូតៗ
- BY
- autoadmin
- August 30, 2019
ក្រុមហ៊ុន Apple កំពុងដំណើរការការផ្សាយពាណិជ្ជកម្ម AirPods ថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្ហាញពីភាពរីករាយនៃកាសឥតខ្សែដ៏ពេញនិយម ដែលក្រុមហ៊ុនមិនធ្លាប់បានផ្តោតសំខាន់ពីមុនមកនោះទេ នោះគឺការរចនាប្រអប់ AirPods ឱ្យមានរូបរាងគួរឱ្យស្រឡាញ់ បូករួមជាមួយពណ៌ស្រស់ឆើតឆាយយ៉ាងគួរឱ្យចាប់អារម្មណ៍។ ប្រអប់កាស់ទាំងនេះមានរូបរាងលំនាំតួអង្គនៅក្នុងបណ្ដាញសង្គមដូចជា៖ BT21 (Line), Mascots (Kakao) និងផ្សេងៗជាច្រើនទៀត។
វាមិនច្បាស់ទេថាតើក្រុមហ៊ុន Apple កំពុងប្រើការផ្សាយពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយការលក់ប្រអប់កាស់ ដែលដៃគូរបស់ខ្លួននៅអាស៊ីផ្តល់ជូនអតិថិជនពួកគេ ឬ ជាការផ្តើមចេញពី Apple ខ្លួនឯង ប៉ុន្តែប្រអប់ AirPods ទាំងនេះគឺគួរឱ្យចង់ទិញមកប្រើមែនទែន។ ប្រអប់កាស់ AirPods ទាំងនេះមានច្រើនជម្រើស ហើយវាក៏មានឱ្យជាវអនឡាញតាមរយៈ Amazon ឬ eBay ផងដែរ៕


អត្ថបទ៖ លីដា
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






