បច្ចេកវិទ្យា

ខ្សែរឿងស្តីពីដំណើរជីវិតរបស់មហាសេដ្ឋីប្រាក់វាលលាន លោក Bill Gates នឹងបង្ហាញនៅលើ Netflix ឆាប់ៗខាងមុននេះ

BY
autoadmin
September 2, 2019

ក្រុមហ៊ុន Netflix ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធផ្សព្វផ្សាយ និងជាផលិតកម្មក៏ធំរបស់អាមេរិកផងនោះ គ្រោងនឹងបញ្ចេញភាពយន្តឯកសារស្តីពីខ្សែជីវិតរបស់លោកមហាសេដ្ឋី Bill Gates ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងខ្សែភាពយន្តនោះនឹងត្រូវបែងចែកជា ៣ ផ្នែក គឺរៀបរាប់អំពីជីវិតជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជីវិតជាមហាសេដ្ឋី និងជីវិតជាសប្បុរសជន ដែលលោក Bill Gates បានធ្វើ​ កំពុងធ្វើ និងបន្តធ្វើទៅពេលខាងមុខទៀត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Theverge ក៏បានឲ្យដឹងផងដែរថា ក្នុងខ្សែភាពយន្តនោះក៏បង្ហាញអំពីជីវិតផ្ទាល់ខ្លួនមួយចំនួនដែលគេមិនសូវបានដឹងអំពីលោក Bill Gates ផងដែរ ដូចជាប្រភេទសត្វចឹញ្ចឹមដែលគាត់ចូលចិត្ត (ឆ្កែ)​ អាហារដែលគាត់ចូលចិត្ត (ប៊ឺហ្គឺ) និងក្តីបារម្ភដ៏ធំរបស់គាត់ផងដែរ (បារម្ភអំពីថ្ងៃមួយដែលខួរក្បាលគាត់នឹងលែងដំណើរការ)។​

គេរំពឹងថាខ្សែភាពយន្តឯកសារនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកដែលចង់សិក្សាស្វែងយល់អំពីបទពិសោធន៍ជីវិតរបស់មនុស្សអស្ចារ្យដូចជាលោក Bill Gates នេះ។ លោកអ្នកអាចទស្សនាឈុតខ្លីរបស់ខ្សែភាពយន្តនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

Share This Post: