បច្ចេកវិទ្យា

Huawei ជឿជាក់ថា Harmony OS របស់ខ្លួនអាចនឹងដំណើរការបានគ្រប់ឧបករណ៍ទាំងឡាយ ដែលមានស្រាប់លើទីផ្សារ

BY
Khmernote Media
August 31, 2019

បរទេស៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុនយក្សរបស់ចិន Huawei ដែលកំពុងប្រឈមមុខបញ្ហាដ៏ធំមិនធ្លាប់មានជាមួយនឹងអាមេរិកជាពិសេស Google នោះបានធ្វើការបង្ហាញពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Harmony OS។ វាត្រូវបានរចនាឡើង ដើម្បីជំនួសដំណើការ Andriod សម្រាប់ឧបករណ៍ជាច្រើនប្រភេទរបស់ខ្លនរួមមានទាំងឧបករណ៍ពាក់លើខ្លួនមនុស្សរថយន្តកុំព្យូទ័រយួរដៃហើយប្រហែលជាមួយថ្ងៃជាមួយនឹងទូរស័ព្ទចល័តទៀតផង។

ឥឡូវនេះ TechRadar បានជឿជាក់ទៀតថា ប្រព័ន្ធប្រតិបត្តិការ Harmony OS នេះក៏ត្រូវបានបង្កើតឡើង ដើម្បីអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ផ្សេងទៀត ដែលមានលក់នៅលើទីផ្សាររួចទៅហើយ ជាពិសេសគឺនាឡិកាដៃស្មាតវ៉ៃ Huawei Watch GT ជាដើមផង។

The TechRadar ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះបានសរសេរថា ការអះអាងមួយដែលត្រូវបានធ្វើឡើងដោយប្រធានទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei លោក Peter Gauden ជាមួយនឹងក្រុមការងារថា Harmony OS មិនមែនត្រឹមតែនឹងដំណើរការជាមួយនឹងឧបករណ៍ថ្មីជំនាន់ក្រោយនោះទេ ប៉ុន្តែវានឹងអាចដំណើរការជាមួយនឹងឧបករណ៍ចាស់ៗ ដែលមានស្រាប់លើទីផ្សារបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ Lee

Share This Post: