ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ច្បាស់ការហើយ Huawei Mate 30 នឹងបង្ហាញខ្លួន ក្រោយ iPhone 11 ចំនួន៩ថ្ងៃប៉ុណ្ណោះ

    BY Khmernote Media September 2, 2019
    ច្បាស់ការហើយ Huawei Mate 30 នឹងបង្ហាញខ្លួន ក្រោយ iPhone 11 ចំនួន៩ថ្ងៃប៉ុណ្ណោះ

    បរទេស: អស់រយៈពេលជាច្រើនហើយ ដែលយើងបានលឺ បានអាននូវពាក្យចចាមអារាម និងការប៉ាន់ស្មានជាច្រើនរួចមកហើយជុំវិញការបង្ហាញខ្លួនជាផ្លូវការរបស់ទូរស័ព្ទ Huawei Mate 30 Series ប៉ុន្តែមានអ្វីដែលជាផ្លូវការនោះគឺត្រូវបានចេញផ្សាយដោយគេហទំព័រ The TechRadar នៅថ្ងៃនេះ។

    The TechRadar ចេញផ្សាយនៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះបានឲ្យដឹងថា កាលបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការរបស់ Huawei Mate 30 Series នឹងត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា នឹងបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍ទី ១៩ខែកញ្ញាហើយតាមផែនការគឺនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមុយនិចរបស់ប្រទេសអាល្លឺម៉ង់។

    ការបង្ហោះមួយរបស់ក្រុមហ៊ុន Huawei ផ្ទាល់នៅលើគណនី Twitter ក៏បានធ្វើការអះអាងដូចគ្នានេះដែរថា ព្រឹត្តិការណ៍នៅទីក្រុងមុយនិចនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបង្ហាញខ្លួនទូរស័ព្ទម៉ូដេល Huawei Mate 30 Series ជាផ្លូវការ៕

    ស្របពេលជាមួយគ្នានេះដែរក៏មានការអះអាងជាច្រើនផងដែរថា Huawei Mate 30 Series នឹងមិនអាចប្រើប្រាស់មុខងារជាច្រើនរបស់ Androidនោះដែរដូចជា Google apps ជាដើមផងជាពិសេស៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay